អ្នកចម្រៀង​ញ៉ែ​សង្សារ​គេ​ គេវ៉ៃបែកក្បាល​នាំគ្នា​ share ព្រោងព្រាត​ ចំណែក​កម្មករ​អូសរទេះ​ក្រីក្រ​ រងគ្រោះ​ចាញ់បោកគេ​ ដឹក​ជញ្ជូន​ គ្រឿ ងញៀ ន​ ២០​ គីឡូក្រាម​ ប្រឈមមុខ​នឹង​ការជាប់គុកអស់មួយជីវិត​ គ្មាន​អ្នកណា​ជួយឈឺឆ្អាល​ដូចអ្នកចម្រៀងសោះ​ …

0
327
views

អ្នកចម្រៀង​ញ៉ែ​សង្សារ​គេ​ គេវ៉ៃបែកក្បាល​នាំគ្នា​ share ព្រោងព្រាត​ ថែមទាំង​រកមេធាវីជួយការពារទៀតផង​ ។ ចំណែក​កម្មករ​អូសរទេះ​ក្រីក្រ​ រងគ្រោះ​ចាញ់បោកគេ​ ដឹក​ជញ្ជូន​ គ្រឿ ង ញៀ ន​ ២០​ គីឡូក្រាម​

ប្រឈមមុខ​នឹង​ការ ជា ប់គុកអស់មួយជីវិត​ គ្មាន​អ្នកណា​ជួយឈឺឆ្អាល​ដូចអ្នកចម្រៀងសោះ​ នេះបើតាមការឲ្យបង្ហោះលើទំព័រហ្វេសបុកលោកផែង វណ្ណៈ នៅមុននេះបន្តិច។ លោក ផែង វណ្ណៈ បានឲ្យដឹងដំណើរ

រឿងយ៉ាងដូច្នេះថា៖ ម្ដាយ​កម្មករអូសរទេះ​ ដែលសមត្ថ កិ ច្ច ប្រ ឆាំ ង គ្រឿ ង ញៀ ន ​ក្រសួងមហាផ្ទៃ​ ចាប់ឃាត់ខ្លួន​ដកហូតបាន ថ្នាំ ញៀ ន​ ២០​ គីឡូក្រាម​ កាល​ពី​ថ្ងៃ​ទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ ២​

:២២​ នាទី​ រសៀល​ នៅចំណុច​ដំណាក់​សេមាន់​ ភូមិ​ អានសេះ​ ឃុំ​ជាំក្សាន្ត​ ស្រុក​ ជាំក្សាន្ត​ ខេត្ត​ ព្រះវិហារ​ បានចេញវីដេអូ​ សុំអោយថ្នាក់ដឹកនាំ​ពិចារណា​ ស៊េីបអង្កេត​រឿងកូនគាត់​អោយបានច្បាស់លាស់​ ព្រោះ​

កូនគាត់​មិនមែន​ជា​មេក្លោង គ្រឿ ង ញៀ ន​ ដូចសមត្ថកិច្ចអះអាងនោះទេ​ ។ លោកស្រី​ សៀង​ ចាន់ថា​ អាយុ​ ៤១​ ឆ្នាំ​ រស់​នៅ​ ភូមិ​ អានសេះ​ ឃុំ​ជាំក្សាន្ត​ ស្រុក​ ជាំក្សាន្ត​ ខេត្ត​ព្រះ​ព្រះវិហារ​ បានអោយដឹងថា​

កូនលោកស្រី​ឈ្មោះ​ ពិន​ ទិត្យា​ ហៅ​ខួច​ អាយុ​ ២២​ ឆ្នាំ​ មានមុខរបរ​ជា​កម្មករ​ អូសរទេះ​ នៅច្រក​អានសេះ​ ។​ នៅថ្ងៃទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មានឈ្មោះ​ អ៊ុង​ អយ​ ជាមន្ត្រី​នគរបាល​ព្រំដែន​ ១០៥​ នៅ​ប្រាសាទ​

ព្រះវិហារ​ បានមកពឹងអោយ​ កូនគាត់​ឈ្មោះ​ ពិន​ ទិត្យា​ ហៅ​ខួច​ ជួយបេីកម៉ូតូ​ដឹក​ខោអាវ​ ចេញពី​ ភូមិ​ អានសេះ​ ទៅ​ បុស្បូវ​ ក្នុង​តម្លៃ​ ៥​ ម៉ឺន​រៀល​ ។ លុះបេីកម៉ូតូមកដល់​ចំណុច​ ដំណាក់​សេមាន់​ ភូមិ​អានសេះ​ ក៏

ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ឆែកឆេរ​រក ឃើញ ​គ្រឿ ង ញៀ ន​ ២០​ គីឡូក្រាម​ នៅលេី​ម៉ូតូ​ របស់​កូនគាត់បេីក​ ។ បន្ទាប់​មកក៏នាំខ្លួនកូនគាត់​ និង​ គ្រឿ ង​ ញៀ ន​ យកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​ព្រះវិហារ​ តែ

ម្ដង​ ។ ចំណែក​ឈ្មោះ​ អ៊ុង​ អយ​ ដែលបេីកម៉ូតូពីក្រោយ​និងជាម្ចាស់គ្រឿ ង ញៀ ន​ ២០​ គីឡូក្រាម​ នោះ មិនត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនទេ​ ។ លោកស្រី​ សៀង​ ចាន់ថា​ បានសំណូមពរ​អោយ​សមត្ថកិច្ច​ និង​

ថ្នាក់ដឹកនាំ​ ស្រាវជ្រាវ​អោយបានត្រឹមត្រូវដេីម្បីចាប់មេក្លោងពិតប្រាកដមកដាក់ទោស​ និង​ ស្នេីសុំអោយជួយរកយុត្តិធម៌ជូនកូនលោកស្រីដែលជាកម្មករ​អូសរទេះ​ដោយអនុគ្រោះ​ ។ លោកស្រី​ សៀង​ ចាន់ថា​ បានបញ្ជាក់​

បន្ថែម​ថា​ នៅច្រក​អានសេះ​ អ្នកណា​ក៏ដឹងថា​ កូនលោកស្រី​ ឈ្មោះ​ ពិន​ ទិត្យា​ ជា​កម្មករ​ អូសរទេះ​ដែរ​ ។ តេី​ កម្មករ​អូសរទេះ​ មានលុយ​ឯណា​ទិញ​គ្រឿង​ ញៀ ន​ ម្ដង​ ២០​ គីឡូក្រាម​ ? ពាក់ព័ន្ធ​នឹងករណី​នេះ​ មន្ត្រី​

ជាន់ខ្ពស់​មួយរូប​នៅ​ មន្ទីរ​ប្រឆាំង គ្រឿ ងញៀ ន​ក្រសួង​មហាផ្ទៃ​ បានអោយដឹងថា​ សមត្ថកិច្ច​របស់​លោក​កំពុងតែ​ស្រាវជ្រាវ​ហេីយ​ ។