ត្រៀមខ្លួន…ខេត្តចំនួន៥របស់កម្ពុជា នឹងមានធាតុអាកាសចុះត្រជាក់ដល់១៧អង្សាសេ និងខេត្តផ្សេងទៀតចុះត្រជាក់ដល់២០អង្សាសេ

0
171
views

ដោយសារឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៦ដល់២៩ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តចំនួន៥ ធាតុអាកាសនឹងចុះត្រជាក់ដល់១៧អង្សាសេ ខណៈខេត្តដទៃផ្សេងទៀត នឹងចុះត្រជាក់ដល់២០អង្សាសេ។ នេះបើយោងតាម

សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ ១៖ ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន នឹង

មានធាតុអាកាសត្រជាក់នាពេលព្រឹកដោយ៖ សីតុណ្ហភាពអប្បបរមា មានពី១៧-១៩អង្សាសេ សីតុណ្ហភាពអតិបរមា មានពី២៧-៣០អង្សាសេ។ ២៖ បណ្តាខេត្តដទៃផ្សេងទៀត សីតុណ្ហភាពអប្បបរមា មានពី២០-២៤អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ ។