អបអសាទរ! ស្ងាត់ៗលោក ព្រាប សុវត្ថិ បានក្លាយជាអគ្គរាជទូតសុឆន្ទៈប្រចាំ….

0
317
views

ភ្នំពេញ ជឿជាក់ថាប្រិយមិត្ត ក៌ដូចជាមិត្តយុវវ៏យពិតជាស្គាល់ កំពូតារាចំរៀង គឺលោក ព្រាប សុវត្ថិ ពី១ថ្ងៃទៅ១ថ្ងៃលោក កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្ពស់ពីសំណាក់មហាជននោះ ។ ក្រឡេកទៅមើល ក្រុមហ៊ុន ISUZU បានកំពុងបន្តភាពជាអ្នកនាំមុខគេ និង ដឹកនាំ

“ឆ្ពោះទៅមុខប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ដែលលោកនឹងតំណាងអោយរថយន្ត Isuzu D-Max Blue Powe ដែលជាប្រភេទរថយន្ត ភីកអាប់ ដែលមានការច្នៃប្រឌិតថ្មីលំដាប់ថ្នាក់ពិភពលោក នៅឯពិធីជប់លៀង

“ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ”​ កាលពីយប់មិញនេះ ដើម្បីបង្កើនការយល់ដឹងពីម៉ាកយីហោនេះកាន់តែខ្លាំងថែមទៀត។ ក្នុងនោះផងដែល លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាក្លាយជាអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU បើយោងតាម

ប្រសាសន៍របស់លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាង ចែកចាយរថយន្ត Pickup និង SUV នៅប្រទេស កម្ពុជាបានអោយដឹងថា “ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

ក្នុងឆ្នាំ ២០១៦ ហើយក៏ចាប់ផ្ដើមទទួលបានការច្រើនឡើងៗជាបន្តបន្ទាប់ពីសំណាក់អតិថិជនកម្ពុជា។ ចាប់តាំងពីពេលនោះមក ការលក់រថយន្តអ៊ីស៊ូហ្ស៊ុប្រភេទភីកអាប់បានកើនឡើងជាបន្តបន្ទាប់ដោយសារតែអតិថិជនមានទំនុកចិត្តលើដំណើរការរបស់រថយន្ត ភាពរឹងមាំនៃសាកស៊ី

រថយន្ត សមត្ថភាពទប់លំនឹងនៅ លើដងផ្លួវ សន្សំសំចៃប្រេងខ្ពស់ រួមជាមួយនិងមជ្ឈមណ្ឌលផ្តល់សេវាកម្មក្រោយលក់ប្រកបដោយស្តង់ដារខ្ពស់ផងដែរ។ ដើម្បីពង្រឹងគ្រួសារ អ៊ីស៊ូហ៊្សុ យើងបានកំពុងអនុវត្តនូវសកម្មភាពទាំងឡាយទាំង Off line និង Online។ ឥលូវនេះយើង

គិតថា វាជាពេលវេលាដ៏សាកសមដើម្បីមានអគ្គរាជទូតសុឆន្ទៈម្នាក់ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់យើងគឺ – អ៊ីស៊ូហ៊្សុឆ្ពោះទៅមុខប្រកបដោយឧត្តមភាព” ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ