ពិតជារំភើប! អត្តពលិកកម្ពុជាទទួលបានការស្វាគមន៌យ៉ាងកក់ក្តៅ នៅព្រលានក្រោយចប់ការប្រកួត

0
255
views

ភ្នំពេញ ប្រិយមិត្តពិតជាជ្រាបច្បាស់អំពីការប្រកួត SEA GAMES នៅឯហ្វីលីពីននោះយ៉ាងណាមិញ CAMSOC-អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ៖ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តមសុខ

សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅនៃដំណើរនិវត្តន៍ប្រតិភូកីឡា

អត្តពលិកទ្រង់ទ្រាយធំចុងក្រោយពីការប្រកួត ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។ សមិទ្ធផលដែលប្រតិភូកីឡាកម្ពុជាទទួលបាន គឺមេដាយសរុប៤៦គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធ៣៦។ មេដាយនេះដណ្តើមបានដោយ១០ប្រភេទកីឡា រីឯ២១ប្រភេទ

កីឡាទៀតមិនទទួលបានមេដាយឡើយ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនិងរូបភាពខាងក្រោមនេះ