អាសូណាស់! ពីរនាក់ម្តាយកូនដែលឆេះស្លាប់យប់មិញនៅជាន់លើចំនតរថយន្ត ឈូកទិព្វ

0
1107
views

កាលពីវេលាម៉ោង៣និង២៥នាទីយប់ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះ នៅចំណតរថយន្តអគារឈូកទិព្វជាន់លើ បង្កការភ្ញាក់ផ្អើលជាខ្លាំង បណ្តាលឲ្យមនុស្សពីរនាក់បានស្លាប់ក្នុងភ្លើងយ៉ាងអណោចអធម៌ ដែលហេតុការណ៍នេះកើត

ឡើងស្ថិតនៅផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីចំណតរថយន្តរបស់សណ្ឋាគារឈូកទិព្វ

ជាន់ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍បាញ់ទឹក កុំឲ្យមានការឆាបឆេះរាលដាល ជាបន្តបន្ទាប់ទៀត។ មិន

យូរប៉ុន្មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ស្រាប់តែប្រទះឃើញសពមនុស្សពីរនាក់ដេកឱបគ្នាស្លាប់ យ៉ាងអាណោចអាធ័ម។ ពេលនេះ ស្គាល់អត្តសញ្ញាណសពស្រ្តីរងគ្រោះទាំង២នាក់ហើយ ដោយជាម្តាយ និង

កូន ដោយសពស្រ្តីរងគ្រោះឈ្មោះ ព្រុំ ថា​(ម្តាយ) ភេទស្រី អាយុ ៥៦ឆ្នាំ ជាអ្នកលាងចាន និងម្នាក់ទៀត មានឈ្មោះ ព្រុំ សុខលី ហៅ លីយ៉ា អាយុប្រហែល១៨ឆ្នាំ ជាអ្នករៀបចំបន្ទប់ ស្នាក់នៅបន្ទប់ទី៥ កន្លែងកើតហេតុ ស្រុកកំណើតភូមិក្រាំងដូង ឃុំ

សំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ។ សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យឯស្រុកកំណើត៕