គួរអោយសរសេីរណាស់! ប្រទេស​ជប៉ុន​ ត្រូវព្យុះទីហ្វុង​បក់លិចលង់ តែបើក្រឡេកមើលសំរាមវិញគ្មានអណ្ដែតសម្បីតែ១ សំរាម

0
122
views

ព្យុះទីហ្វុងកំណាចហាហ្គីប៊ីស (Hagibis) បាននិងកំពុងរំកិលខ្លួនយ៉ាងលឿន សំដៅមកវាយប្រហារប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ខណៈអាជ្ញាធរទើបតែបានរាយការណ៍ថា មនុស្សម្នាក់បានបាត់បង់ជីវិតដោយសារចំហាយដំបូងនៃព្យុះ ស្របពេលដែលមនុស្សម្នា ១.៦៤លាននាក់ ត្រូវបានណែនាំឲ្យជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលនឹងអាចកើតឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

សម្រាប់​ក្រុមហ៊ុន Japan Air line Co ក៏បាន​លុប​ជើងហោះហើរ​ទៅ​ទីក្រុង​សំខាន់​ដូចជា Osaka និង​Nagoya ផងដែរ​។ ​ដោ យឡែក រថភ្លើង​ល្បឿន​លឿន​វិញ ត្រូវបាន​គេ​បិទ​មិន​ឲ្យ​ប្រតិបត្តិការ​ដូចគ្នា​។ ប្រព័ន្ធ​រថភ្លើង​ជាច្រើន​ខ្សែ​នៅក្នុង​ទីក្រុង​តូ​ក្យូ Na goya និង Osaka ជាដើម​ត្រូវបាន​បិទ​ចោល ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​។

មុននេះបន្តិចលោកផែង វណ្ណះ បាន​បង្ហោះនៅក្នុងគណនីហ្វេសបុករបស់លោកដោយបានសរសេរថា:(ប្រទេស​ជប៉ុន​ ទឹក​លិច​ពិតមែន​តែគ្មានសំរាមអណ្ដែតមួយទេ​ ពិតជាស្អាតគួរអោយសរសេីរ​។មិនដឹងពេលណាប្រទេសខ្ញុំស្អាតបែបនេះទេ​។)​ ជាមួយការបង្ហោះនេះធ្វេីអោយបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសបុកជាច្រេីនធ្វេីការចែករំលែក នឹងខ្លះទៀតចូលខមិនថា(ត្រូវចាប់ផ្តើមទុកដាក់សំរាមអោយបានត្រឹមត្រូវចាប់ពីយើងម្នាក់ៗអោយបានគ្រប់ៗគ្នានោះវានឹងកាត់បន្ថយដោយមិនចាំបាច់នរណាមកបញ្ជាយើងឡើយ)

LEAVE A REPLY

Please enter your comment!
Please enter your name here