អបអរសាទរ សងសឹកឲ្យបាល់ទាត់បានហើយ! មិនធ្វើឲ្យទស្សនិកជនខកចិត្តឡើយ កីឡាករឡៅ ចន្ទ្រា បានវាយកីឡាករអ៊ឺរ៉ង់សន្លប់ក្នុងទឹកទី៣ បានរង្វាន់លើកទឹកចិត្ត២លានរៀលបន្ថែម (មានវីដេអូ)

0
209
views

ដូចដែលបានដឹងហើយ កាលពីថ្ងៃ១០ ខែតុលា កន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមបាល់ទាត់អ៊ឺរ៉ង់ក្នុងលទ្ធផល ១៤-០ ក្នុងវគ្គជម្រុះ World Cup ដែលជាការចាញ់មួយក្នុងលទ្ធផលដ៏ច្រើនគ្រាប់ និងជាប្រវត្តិសាស្ត្រមិនធ្លាប់មាន កាលពីពេលកន្លងមក។

ដោយឡែកអ្នកគាំទ្រជាច្រើនតាមបណ្តាញសង្គមហ្វេសបុក បានភ្ជាប់រឿងនេះជាមួយរឿងប្រដាល់ ដោយសង្ឃឹមថាកីឡាករគុណខ្មែរ ឡៅ ចន្ទ្រា អាចសងសឹកជំនួសក្រុមបាល់ទាត់កម្ពុជា ដោយឡៅ ចន្ទា នឹងត្រូវប្រកួតជាមួយកីឡាករសញ្ជាតិអ៊ឺរ៉ង់ក្នុងកម្មវិធីប្រដាល់គោជល់ ស្ថានីយទូរទស្សន៍CNC។ ជាលទ្ធផលចប់ការប្រកួតមុននេះបន្តិច​ កូនសិស្សក្លឹបឆ័ត្រយោង911 មិនធ្វើឲ្យទស្សនិកជនខកបំណងនោះទេ ដោយបានទាត់កីឡាករអ៊ឺរ៉ង់ឲ្យខូចដៃ បោះបង់ការប្រកួតនៅទឹកទី៣ ហើយអ្វីដែលកាន់តែពិសេសទៀតនេះ ក្រុមហ៊ុនគោជល់បានឧបត្ថម្ភ ថវិកា២លានរៀលលើកទឹកចិត្ត​ បន្ថែមពីលើតម្លៃខ្លួនថែមទៀតផង។ សូមទស្សនាវីដេអូខាងក្រោម៖


LEAVE A REPLY

Please enter your comment!
Please enter your name here