ទិដ្ឋភាពព្យុះកំណាចបោកបក់នៅប្រទេសជប៉ុននៅថ្ងៃនេះ …..(វីដេអូស្តែងៗ)

0
89
views

ព្យុះទីហ្វុងកំណាចហាហ្គីប៊ីស (Hagibis) បាននិងកំពុងរំកិលខ្លួនយ៉ាងលឿន សំដៅមកវាយប្រហារប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ខណៈអាជ្ញាធរទើបតែបានរាយការណ៍ថា មនុស្សម្នាក់បានបាត់បង់ជីវិតដោយសារចំហាយដំបូងនៃព្យុះ ស្របពេលដែលមនុស្សម្នា ១.៦៤លាននាក់ ត្រូវបានណែនាំឲ្យជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលនឹងអាចកើតឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩។

សម្រាប់​ក្រុមហ៊ុន Japan Air line Co ក៏បាន​លុប​ជើងហោះហើរ​ទៅ​ទីក្រុង​សំខាន់​ដូចជា Osaka និង​Nagoya ផងដែរ​។ ​ដោ យឡែក រថភ្លើង​ល្បឿន​លឿន​វិញ ត្រូវបាន​គេ​បិទ​មិន​ឲ្យ​ប្រតិបត្តិការ​ដូចគ្នា​។ ប្រព័ន្ធ​រថភ្លើង​ជាច្រើន​ខ្សែ​នៅក្នុង​ទីក្រុង​តូ​ក្យូ Na goya និង Osaka ជាដើម​ត្រូវបាន​បិទ​ចោល ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​។

នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សាធារណៈ​ ជប៉ុន NHK​។​សូមបញ្ជាក់ថា ចរន្ត​ខ្យល់ព្យុះ នឹង​បក់​មកពី​តំបន់​ប៉ាស៊ីហ្វិក តាម​បណ្តោយ​ឆ្នេរ Honshu នៅ​ថ្ងៃទី​១២ និង​១៣ ខែតុលា​នេះ ដែល​បង្ក​ឲ្យ​មាន​ភ្លៀង និង​ទឹកជំនន់​នៅក្នុង​ប្រទេស​ជប៉ុន ដែល​មិន​ធ្លាប់មាន​ពីមុនមក​ចាប់តាំងពី​ឆ្នាំ ១៩៥៨​។

LEAVE A REPLY

Please enter your comment!
Please enter your name here