ប្រជាជនជប៉ុនកំពុងជួបអាសន្នធ្ងន់ធ្ងរ នៅព្រួយបារម្ហរឿងជម្រក និងសត្វឆ្មាជាច្រើនក្បាល ដោយបញ្ជូនក្រុមសង្គ្រោះទៅពិនិត្យមើលថែទាំ

0
97
views

នៅព្រឹកថ្ងៃទី១២ ខែតុលានេះ ប្រទេសជប៉ុនបានរងគ្រោះព្យុះទីហ្វុងហាហ្គីប៊ី (Hagibis) ដែលជាព្យុះធំបំផុតពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រជប៉ុន។ ក្នុងនោះមនុស្សម្នាក់បានស្លាប់ និង៥នាក់រងរបួសធ្ងន់ ព្រមជាមួយមនុស្សច្រើននាក់ទៀតកំពុងជម្លៀសខ្លួនដើម្បីទៅកាន់កន្លែងដែលមានសុវត្ថិភាព។ លើសពីនេះទៅទៀត រដ្ឋាភិបាលហាក់យកចិត្តទុកដាក់ជាខ្លាំងចំពោះជីវិតមនុស្ស និងសត្វ ដោយមុនថ្ងៃកើតហេតុ គេបានបញ្ជូនក្រុមការពារដើម្បីកាន់កោះសត្វឆ្មា Neko Shima,

Aoshima Island ដើម្បីមើលថែទាំ និងការពារជម្រករបស់សត្វឆ្មាទាំងនោះ។ ការបញ្ជូនក្រុមជំនួយទៅពិនិត្យជម្រកសត្វឆ្មាទាំងនេះ គឺដើម្បីប្រាកដចិត្តថាពួកវានឹងមានសុវត្ថិភាព ខណៈពេលដែលមនុស្សក៏ត្រូវជម្លៀសខ្លួនចេញគ្មានអ្នកមើលថែនោះទេ។ យ៉ាងណាមិញមហាជនក៏ត្រេកអរនោះដែរ ដោយបានឮថាជម្រកសត្វឆ្មាមានសភាពរឹងមាំ និងមិនមានបញ្ហាអ្វីដល់ពួកវានោះឡើយ។

គួរបញ្ចាក់ផងដែរថាការប្រកួតកីឡាធំៗចំនួនពីរក៏ត្រូវបានផ្អាកផងដែរ ខណៈជើងហោះហើរចំនួន ១,៦០០ ត្រូវលុបចោល។ អាជ្ញាធរឧតុនិយមជប៉ុនបានលើកឡើងថា ព្យុះធំនឹងមកដល់ភាគខាងកើតជប៉ុន នៅរសៀលថ្ងៃសៅរ៍នេះតែម្តងជាមួយល្បឿនខ្យល់

២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ដោយឡែកអាជ្ញាធរកោះ ហុនស៊ូ (Honshu) វិញបានព្យាករណ៍ថា Hagibis នឹងក្លាយជាព្យុះ ទីហ្វុ ងដ៏អាក្រក់បំផុត មិនធ្លាប់មានឡើយតាំងតែពីឆ្នាំ១៩៩១។ បន្ថែមពីនេះមនុស្សចំនួន ០៥នាក់ផ្សេងទៀតក៏បានរងរបួសស្រាលផងដែរ

LEAVE A REPLY

Please enter your comment!
Please enter your name here