អស្ចារ្យមែន! កញ្ញា រ៉េត សូហ្សាណា បានលេចមុខដើរតួរសម្តែងរួមជាមួយតារាចិនល្បីៗ នៅកំពង់សោមឆាប់ៗនេះ…

0
178
views

តារាចម្រៀងស្រី កញ្ញា រ៉េត ស៊ូហ្សាណា កាន់តែមានសន្ទុះខ្លាំងនៅក្នុងវិស័យសិល្បៈ ក្រោយបទចម្រៀងថ្មីៗជាច្រើនរបស់នាង បានចេញជាបន្តបន្ទាប់ ដោយទទួលបានការគាំទ្រ និងការសរសើរពេញចិត្ត ចំពោះសមត្ថភាពសំឡេងដ៏ពីរោះរបស់នាង មិនថាច្រៀងបទជាភាសាខ្មែរ ឬបរទេសនោះឡើយ។

អ្វីដែលកាន់តែពិសេសទៀតនោះ គឺការតែងខ្លួនរបស់នាងក៏កាន់តែប្លែក លេងខ្លួនបែបស៊ីវិល័យ មើលសឹងមិនស្គាល់ ដូចតារាបរទេសយ៉ាងលេចធ្លោ និងស្រស់ស្អាតខ្លាំងតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស រ៉េត ស៊ូហ្សាណា បានបង្ហាញមុខនៅលើការប្រគុំតន្រ្តីធំមួយរបស់ចិន នៅខាង កំពង់សោមផងដែរ ដែលនាងជាតារាចម្រៀងខ្មែរតែម្នាក់គត់ ក្រៅពីនោះ សុទ្ធតែជាតារាមកពីប្រទេសចិន ល្បីៗផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here