បែកធ្លាយឈ្មោះពិតរបស់ស្រីស្អាតទាំងបីនាក់បងប្អូន នេះគឺមានឈ្មោះ….

0
263
views

ប៉ុន្មានថ្ងៃមកនេះ មានរឿងរ៉ាវកក្រើកតាមបណ្តាញសង្គម ក្រោយពីបែកធ្លាយរឿងរ៉ាវជាច្រើនជុំវិញ ការចោទប្រកាន់រឿងចោមខ្វាន់ បានលក់កាបូបក្លែងក្លាយទៅកាន់អតិថិជន ដែលតារាហ្វេសប៊ុកល្បីឈ្មោះ Alex Conan Real បានចេញមុខ Live ហ្វេសប៊ុកបកស្រាយអស់រយៈពេលច្រើនថ្ងៃជាប់គ្នា ធ្វើឱ្យរឿងរ៉ាវនេះ កាន់តែផ្ទុះខ្លាំងឡើងៗ។

ពេលថ្មីៗនេះមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានទម្លាយនូវរឿងរ៉ាវជីវិតឯកជន របស់អ្នកទាំងបីកាន់តែច្រើនឡើង ។គេចាំបានថា កាលពីឆ្នាំ ២០១៨ យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយ អ្នកនាង ចោម ច័ន្ទ បានបកស្រាយពីឈ្មោះពិត របស់បងប្អូនស្រីទាំងបីរបស់អ្នកនាងថា តាមពិតឈ្មោះក្នុងបញ្ជីជាតិរបស់អ្នកទាំងបីមិនមែនជាឈ្មោះ ចោម ច័ន្ទ ចោម ខ្វាន់ និង ដេនី ខ្វាន់ នេះទេ។

បងប្អូនទាំង៣នាក់នេះគឺមានឈ្មោះ ចោម ច័ន្ទ មានឈ្មោះពិត (ជួន សាអែម) រីឯ ចោម ក្វាន់ មានឈ្មោះពិត (ជួន ចំរើន) និង ដេនី ក្វាន់ ឈ្មោះ (ជួន កាប៉ាន់) ។គ្រានោះ អ្នកនាងក៏បានទម្លាយមូល​ហេតុ​​​ដែលប្ដូរឈ្មោះថ្មីនេះថា ដោយសារតែឈ្មោះ ចោម ច័ន្ទ ចោម ក្វាន់ និង ដេនី ក្វាន់ ជា​ឈ្មោះ​ហុងស៊ុយ​​​៕​​​

LEAVE A REPLY

Please enter your comment!
Please enter your name here