ក្រោយពីផ្ទុះមតិរិះគន់ស្រាប់តែ អ្នកនាង សុខ ស្រីនាង ចេញមុខបានលើកឡើងថា…(មានវីដេអូ)

0
439
views

កាលពីថ្ងៃទី០៩ ខែតុលា កន្លងទៅនេះ អ្នកនាង សុខ ស្រីនាង ដែលជាគណៈកម្មការមួយរូបក្នុងចំណោមគណៈកម្មការទាំងបី ក្នុងកម្មវិធីប្រឡងចម្រៀងកុមារCambodian Idol Junior បានបង្ហោះលើទំព័រហ្វេសបុកផ្លូវការបស់នាង

ថា ៖ មានរឿងខ្លះអ្នកអាចមើលឃើញតែ មួយជ្រុងតូចនៅខាងមុខ តែអ្នកមិនអាចមើលឃើញនៅខាងក្រោយសាច់រឿងទេ….!!។ ការបង្ហោះបែបនេះទំនងជាអ្នកចង់ឆ្លើយតប ទៅនឹងមតិរិះគន់មួយចំនួន ដែលបានធ្វើការរិះគន់ទៅលើ

អ្នកនាង ក្រោយពីអ្នកនាងបានផ្តល់ចម្លើយNo ទៅកាន់កុមារី រ៉ន ណាវី អាយុ៨ឆ្នាំ ក្រោយពីកុមារីរូបនោះ បានលើកយកបទ “បូរីជូឡុង” មកធ្វើការប្រឡង ដែលមតិអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកជាច្រើន បានលើកឡើងថា

សមត្ថភាពសម្លេងមានទឹកដមបែបនេះ សមតែជាប់មិនគួរមើលរំលងសមត្ថភាពគ្នាយ៉ាងដូច្នេះទេ។ គួររំលឹកផងដែរថា កាលពីថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០១៩ ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol Junior កន្លងទៅ

កុមារី រ៉ន ណាវី អាយុ៨ឆ្នាំ មកពីរាជធានីភ្នំពេញ ដោយលើកយកបទ “បូរីជូឡុង” បកធ្វើការបកស្រាយ ទោះបីជាវ័យក្មេងក្តី តែកុមារីម្នាក់នេះធ្វើឲ្យអ្នកទស្សនាជាច្រើនអ្នក បាននាំគ្នាសរសើរគ្រប់គ្នាជាមួយនឹងសម្លេងដ៏ពីរោះរបស់ប្អូន

ទោះមានចំណុចខ្វះខាតបន្តិចយ៉ាងណាក្តី។ ក៏ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយខ្លាំងនោះគឺ ក្មេងស្រីរូបនេះទទួលបាន«Yes»ពីរពីគណៈកម្មការលោកព្រាប សុវត្ថិ និងឆន សុវណ្ណរាជ ប៉ុន្តែទទួលបាន«No»ពីគណៈកម្មការសុខ ស្រីនាង ជាហេតុធ្វើ

ឲ្យប្អូនស្រីមិនអាចឈានទៅវគ្គក្រោយបានទេ ដូច្នោះហើយទើបមានការសោកស្តាយយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ និងកើតការងឿងឆ្ងល់ ហេតុអ្វីបានជាសម្លេងល្អប៉ុនហ្នឹងហើយ បែរជា គណៈកម្មការសុខ​ ស្រីនាង មិនផ្តល់Yesអោយ។

LEAVE A REPLY

Please enter your comment!
Please enter your name here