ថៅកែហាងពេជ្រស្អាតម្នាក់និយាយរឿងកាបូបដែលគាត់ប្រើតម្លៃតែជាង១០ដុល្លារ និងជាង២០ដុល្លារ គឺសំខាន់អោយតែ…

0
150
views

កាបូប​ខ្ញុំ ២​នេះ អា​ពណ៌​លឿង ១៨​ដុល្លារ អា​ពណ៌​ត្នោត ២៥​ដុល្លារ ប្រើ​រាប់​ឆ្នាំ​ហើយ​។ ខ្ញុំ​មិន​ដែល​មានអារម្មណ៍​ថា​អន់ មិន​ដែល​ចង់​ប្រើ​របស់​ថ្លៃ របស់​ប្រេន​អី​ទេ ព្រោះ​គិតថា​តម្លៃ​មនុស្ស​មិនមែន​ស្ថិត​នៅ​លើ​សម្ភារៈ​ប្រើប្រាស់​ជាប់​ខ្លួន តែ​ខ្ញុំ​ក៏​មិនប្រើ​របស់​ក្លែងក្លាយ​បន្លំ​ម៉ាក​គេ​ដែរ​។

ខ្ញុំក៏​ ដូ​ចបង​ប្អូន​ដែរ កាល​មិនទាន់​មានអី​ជាប់​ខ្លួន​សោះ ចេះតែ​អង្គុយ​គិតថា បើ​មាន​កាបូប​តម្លៃ​មួយ​ពាន់​ដុល្លារ​យួរ បើ​មាន​ខោអាវ​តម្លៃ ២០០​ដុល្លារ ៣០០​ដុល្លារ​ជាប់​ខ្លួន មិន​ដឹង​ថា​គេ​មើល​មក​ឡូយ​ប៉ុណ្ណា​។ ប៉ុន្តែ​ពេល​ដែលមាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ទិញ​វា ខ្ញុំ​បែរជា​គិត​ផ្សេង គិតថា​ កាបូប​តម្លៃ​ប៉ុណ្ណា​មិន​សំខាន់ សំខាន់​មាន​លុយ​នៅក្នុង​នោះ​អត់។ តាម​ពិត​ទៅ មាន​តែ​យើង​ខ្លួន​ឯង​ទេ ដែល​ដឹង​ពី​ខ្លួន​ឯង ហើយ​ក៏​គ្មាន​អ្នក​ណា​មក​វាយ​តម្លៃ​យើង​ដែរ មក​ពី​យើង​ចេះ​តែ​គិត​ខ្លួន​ឯង។

ពេល​អ្នក​កាន់​កាបូប​តម្លៃ ១០០០​ដុល្លារ ហើយ​មាន​លុយ​តែ ២០​ដុល្លារ​ក្នុង​នោះ អ្នក​ ពិត​ជា​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត ចេះ​តែ​គិត​ថា​ស្រាល​ខ្លួន ប៉ុន្តែ​ប្រឹង​សម្ដែង​ថា​ខ្លួន​ឯង​ឡូយ ត្រូវ​អត់? តែ​បើ​មាន​កាបូប​តម្លៃ ២០​ដុល្លារ ហើយ​មាន​លុយ​ក្នុង​នោះ ១០០០​ដុល្លារ​វិញ

អ្នក​ក៏​មាន​អារម្មណ៍​ថា​ធ្ងន់​ខ្លួន ហើយ​មិន​ខ្លាច​នរណា​មើល​ងាយ​ឡើយ តែ​ធាតុ​ពិត​គឺ​គ្មាន​អ្នក​ណា​ ដឹង គ្មាន​អ្នក​ណា​មក​និយាយ​អី​ផង​ហ្នឹង! ឃើញ​ទេ មាន​តែ​ខ្លួន​ឯង​ទេ ដែល​ដឹង​ពី​ខ្លួន​ឯង។ បើ​អ្នក​មាន​ឡាន ហើយ​ជិះ​ម៉ូតូ​ទៅ​ណា​មក​ណា ក៏​អ្នក​មិន​គិត​ថា​អន់។

តែ​បើ​អ្នក​មាន​ត្រឹម​តែ​ម៉ូតូ​វិញ ហើយ​គ្មាន​ឡាន ជិះ​ទៅ​ណា​មក​ណា ក៏​ចេះ​តែ​គិត​ថា​គេ​មើល​ងាយ។ តាម​ពិត​ក៏​គ្មាន​អ្នក​ ដឹង គ្មាន​អ្នក​មើល​ឃើញ។ ចឹង​តម្លៃ​មនុស្ស មិន​មែន​ស្ថិត​នៅ​លើ​របស់​អស់​ហ្នឹង​ទេ គឺ​វា​ស្ថិត​នៅ​លើ​សកម្មភាព និង​អំពើ​ល្អ​របស់​យើង។

មាន​ប៉ុណ្ណា​ក៏​ដោយ តែ​បើ​អួត​របស់ ហើយ​គ្មាន​ចិត្ត​ចេះ​ជួយ​គេ និយាយ​ស្ដី​មិន​ពីរោះ ក៏​គ្មាន​អ្នក​ចូល​ចិត្ត គ្មាន​អ្នក​ឱ្យ​តម្លៃ​ដែរ។ ខ្ញុំ​នឹក​ឃើញ​ពេល​ក្រ ពេល​អត់ លុយ​មួយ​ម៉ឺន​រៀល មួយ​ម៉ឺន​រៀល មាន​តម្លៃ​ណាស់។ ចឹង​ហើយ បាន​ចូល​ចិត្ត​ជួយ​គេ ជាជាង​ចំណាយ​លុយ​លើ​

ការ​អួត​ទ្រព្យ​សម្បត្តិ ដែល​វា​មិន​បង្កើន​តម្លៃ​ដល់​យើង​នោះ។ រាល់​ថ្ងៃ​នេះ ខ្ញុំ​មាន​វាសនា​ល្អ មាន​ក្រុមហ៊ុន មាន​ហាង​ពេជ្រ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​ប្រវត្តិ​ជូរ​ចត់​លក់​ខោ​ អាវ​ក្រោម​ឆត្រ មុន​ឈាន​ដល់​ចំណុច​នេះ​ទេ។ មនុស្ស​យើង ត្រូវ​រស់នៅ​ដោយ​សាមញ្ញ ធ្វើ​តែ​អំពើ​ល្អ

កុំ​មាន​ចិត្ត​អំនួត កុំ​ភ្លេច​កំណើត និង​កុំ​ឱ្យ​តម្លៃ​ទ្រព្យ​សម្បត្តិ​ជា​ជាង​អំពើ​ល្អ នោះ​ក្ដី​សុខ​នឹង​កើត​មាន​ពិតៗ។ ហាហាហា និយាយ​ច្រើន​ណាស់​ថ្ងៃ​នេះ តែ​បើបាន​អាន​ចប់​ ក៏​សប្បាយ​ចិត្ត​ ជាមួយ​គ្នា​ដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here