សូមជួយគាត់ផង! យុវតីខ្មែរអ្នកថែវប្បធម៌មួយរូប កំពុងដង្ហោយរកជំនួយសង្គ្រោះសម្រាប់ព្យាបាលជំងឺខួរឆ្អឹង ដែលពេលនេះក្រុមគ្រួសារអស់លទ្ធភាពហើយ

0
100
views

តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា ឆេ ដានី (Dany Chhe) ជាយុវតីដែលប្រកបដោយគុណតម្លៃ តស៊ូព្យាយាម ចូលរួមគាំទ្រសកម្មភាពសិល្បៈវប្បធម៌ ជាចំណែកនៃផ្នែកអប់រំ និងបានចំណាយពេលលើការងារសង្គមជាច្រើន។ គាត់សមនឹងទទួលបានឱកាសនិងពេលវេលាបន្តធ្វើការងារទាំងអស់នេះទៀត។
សារ និងសេចក្តីអំពាវនាវពីគាត់៖ “នេះប្រហែលជាក្តីសង្ឃឹមចុងក្រោយរបស់នាងខ្ញុំហើយ។ គ្រួសារនាងខ្ញុំពុំមានលទ្ធភាពដើម្បីបន្តព្យាបាលជម្ងឺនាងខ្ញុំទេ តែខ្ញុំនៅមានសង្ឃឹមថា បងប្អូន មិត្តភក្តិ នឹងអាចជួយចូលរួមតាមលទ្ធភាពដែលអាចជួយបាន ដើម្បីឲ្យខ្ញុំអាចបង្រៀនដូចដើម និងធ្វើការងារស្ម័គ្រចិត្តដើម្បីយុវជន និងសង្គមជាតិបន្តទៀត។ ខ្ញុំមិនអាចសរសេរបានច្រើនទេ ញ័រដៃណាស់ មានតែអរគុណទុកជាមុនសម្រាប់ទឹកចិត្តបរិច្ចាគជួយនាងខ្ញុំ។ សូមជូនពរឲ្យមានសុខភាពល្អ មានសុភមង្គល រកទទួលទានមានបាន និងជួបតែពរ ៤ ប្រការ។” ទំនាក់ទំនងបរិច្ចាក និងសាកសួរពត៌មានបន្ថែម៖ ABA 000485310 ( Hour Tola ) Toan Chet 098590005 ( Meng Puthy) Wing 01567459 ( Meng Puthy) 012462736/ 098590005.
ប្រភព៖CNC TV

LEAVE A REPLY

Please enter your comment!
Please enter your name here