យកទៅធ្វើ អស់លុយមិនស្ទើរទេ!កញ្ញា ម៉ូនីកា ត្រូវក្មេងបើករ៉ឺម៉ក ប៉ះរថយន្តស៊េរីទំនើបខ្ទេចទ្វារក្រោយមួយចំហៀង តែកញ្ញាមិនបានសំណងអ្វីទេ (មានវីដេអូ)

0
243
views

រាជធានីភ្នំពេញ​ ៖ (ព័ត៌មានបឋម) អ្នកលក់ឡេ ម្សៅលាបមុខ តាមអនឡាញម្នាក់ ដែលគេនិយមហៅថា ចែកា បានបើករថយន្តស៊េរីទំនើប ម៉ាកRANGE ROVER តាមដងផ្លូវ ត្រូវបានក្មេងប្រុសម្នាក់ ដែលទើបតែធំ មិនទាន់គ្រប់អាយុ បើករ៉ឺម៉ក ខ្វះការប្រុងប្រយត្ន័ មកបុកខ្ទេចទ្វារមួយចំហៀង ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ចុងក្រោយអ្វីដែលមហាជនកោតសរសើរនោះ គឺចែកា មិនបានយកទោស យកទាមទារសំណងនោះទេ សុំត្រឹមឲ្យក្មេងដែលបើករ៉ឺម៉កនេះ ធ្វើការសូមទោសជាសាធារណៈ និងណែនាំកុំឲ្យបើកបរបែបនេះទៅថ្ងៃមុនអញ្ចឹងទៀត។



LEAVE A REPLY

Please enter your comment!
Please enter your name here