មិនគួរណាធ្លាក់ទេ! រ៉ន ណាវី មានសម្លេងពិរោះតែប្រឡងធ្លាក់ ហើយចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯង តែបែរជាធ្លាក់ទៅវិញ… (មានវីដេអូ)

0
205
views

ភ្នំពេញ៖ ថ្មីៗនេះ ក្នុងកម្មវិធីប្រឡងលំដាប់ថ្នាក់ពិភពលោក Cambodian Idol Junior រដូវកាលទី១ សប្តាហ៍ទី២នេះ បានធ្វើឲ្យទស្សនិកជនមួយចំនួនស្រងាកចិត្តជាខ្លាំង ចំពោះលទ្ធផលកុមារីម្នាក់ឈ្មោះថា រ៉ន ណាវី ដែលមានសម្លេងពីរោះខ្លាំង ប៉ុន្តែបែរជាធ្លាក់មិនអាចបន្តជាមួយកម្មវិធីបាន។

បើទោះជាបែបនេះក្តី ផ្អែកតាមប្រភពមួយចំនួនចំពោះកុមារីរូបនេះ បានឲ្យដឹងថារូបនាងត្រូវជាប្អូនស្រីបង្កើតរបស់អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ កុមារី រ៉ន ចាន់ឌីន។​ ហើយមិនត្រឹមតែប៉ុណ្ណោះ កុមារី រ៉ន ណាវី ថែមទាំងមានបទចម្រៀងផ្ទាល់ខ្លួន មានចំណងជើងថា “រង់ចាំសន្យា” ដែលបទនោះនាងបានសរសេរ ទំនុកច្រៀងជាមួយបងស្រីខ្លួនថែមទៀតផង។ ក៏ប៉ុន្តែសម្រាប់កុមារីរូបនេះ មិនបានប្រើឈ្មោះពិតរបស់ខ្លួននោះទេ ដោយនាងបានប្រើឈ្មោះថា អូនញ៉ាញ់។

ទាំងនេះ បានបង្ហាញឲ្យឃើញថា កុមារី រ៉ន ណាវី ដែលធ្លាក់ក្នុងកម្មវិធី Cambodia Idol junior ក្នុងសប្តាហ៍នេះ ពិតជាមានទេពកោសល្យមែនទែន ព្រោះថារូបនាងមិនត្រឹមតែមានសម្លេងពីរោះនោះទេ ហើយរូបនាងថែមទាំងមានដុងចេះសរសេរ ទំនុកច្រៀងយ៉ាងមានអត្ថន័យដោយខ្លួនឯង គួរឲ្យសរសើរមែនទែន៕


LEAVE A REPLY

Please enter your comment!
Please enter your name here