សូមអបអរសាទរ! ឯកឧត្តម ជួន ណារិន្ទ ត្រូវវះកាត់ដាក់រឺស៉័របើកសសៃឈាមបេះដូងចំនួន៣កន្លែង ដោយទទួលបាន….

0
130
views

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថាក្រោយពីធ្វើការវះកាត់ដាក់រឺស៉័របើកសសៃឈាមបេះដូងចំនួន៣កន្លែង អស់រយះពេលជិត២ម៉ោងរួចមក ពេលនេះគឺការវះកាត់បានជោគជ័យ១០០ភាគរយហើយ ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាយោងតាមស្ថានភាពសុខភាពលោកនៅពេលនេះនឹងអាចវិលត្រឡប់ទៅបំរើប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ ។ លោកឧត្តមសេនីយ៍ស្នងការក៏បានថ្លែងអំណរគុណដល់បងប្អូនឯកឧត្តមលោកជំទាវទាំងអស់ដែលបានព្រួយបារម្មណ៍។

គួររំលឹកឡើងវិញថា​ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ តាមគណនីហ្វេសប៊ុក«Phorn Sophal» បានបង្ហោះថា៖ «លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ត្រូវបានក្រុមគ្រួសារ​ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​ នាទីក្រុងបាងកក​ ប្រទេសថៃ🇹🇭

👏👏👏សូមជូនពរ​ លោកឧត្តមសេនីយ៍ឆាប់ជា​សះស្បើយ​ពីជំងឺ!»




LEAVE A REPLY

Please enter your comment!
Please enter your name here