សូមចូលរួមរំលែកទុក្ខ! តារាកំប្លែងជើងចាស់ នាយ​ សាន​ម៉ៅ បានទទួលមរណៈភាពហើយ ល្ងាចមិញនេះនៅប្រទេសថៃ

0
7143
views

តាមរយៈទំព័រហ្វេសបុកលោក ហេង​ឡុង បានបង្ហោះមុននេះបន្តិចយ៉ាងដូច្នេះថា៖ ព័ត៌មានមរណៈភាព ខ្ញុំបាទក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យប្រទេសថៃ។ ព័ត៌មានបន្ថែមខ្ញុំបាននឹងជូនដំណឹងនាពេលក្រោយ😭😭😭

គួររំលឹកផងដែរថា ​តារា​កំប្លែង លោក​ធូ ចំ​រ៉ុង ហៅ​នាយ សាន ម៉ៅ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ភ្លាមៗ និង​ត្រូវបាន​ក្រុម គ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់ ដោយសារ​ជំងឺ​បេះដូង និង​ទឹក កនុង​សួត​ធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ ខណៈ​លោក​មាន​ជំងឺ​ប្រចាំកាយ​ផង គឺ​ជំងឺ​លើស​ជាតិ​ស្ករ ផងដែរ​។ បន្ទាប់មក ក្រុមគ្រួសាររបស់លោកក៏បានសម្រេចបញ្ជូនលោកទៅបន្តការព្យាបាលប្រទេសថៃ ។

LEAVE A REPLY

Please enter your comment!
Please enter your name here