នាយ តាក់ស៊ី សំរេចង្វេចបង្វេចរត់ចេញពីផ្ទះនាងភីម ពិបាកចិត្តពេករហូតចង់គិត…

0
288
views

ប្រិយមិត្តជ្រាបច្បាស់រួចហើយនូវរឿងរ៉ាវរបស់ តារាកំប្លែង នាយតាក់ស៊ីនឹងនាង ភឹម ដោយប្តីរបស់នាងចង់ទៅបួសធ្លាប់បានលួចរត់ទៅម្តងហើយតែត្រូវបានប្រពន្ធយកមកវិញដូចដែលមានការបកស្រាយលើកមុនចឹង ក្រោយរឿងនេះបានផ្ទុះរួចមក នាងភឹម ហាក់បីដូចជាព្រួយបារម្ភលើសុខទុក្ខរបស់ប្តីខ្លាំងណាស់ ព្រោះមានភាពមិនល្អដល់សុខភាពមូលហេតុនេះទើបនាង ភឹមមិនចង់អោយនាយតាក់ស៊ីឃ្លាតឆ្ងាយពីខ្លួនសោះឡើយ។
អ្នកស្រីបានទាំងបង្ហើបថា បើគ្មានអ្នកស្រីព្យាយាមលើកទឹកចិត្តតាំងពីនាយតាក់សុីលួចរត់ទៅបួសមួយលើកសារមុនទេ អ្នកនាងភីម ប្រហែលជាអស់សង្ឃឹមគិតខ្លីបាត់ទៅហើយក៍មិនដឹងបើតាមតែអ្នកបាងកើតទុក្ខរាល់ថ្ងៃ។ អ្នកស្រីបន្តថា បើទោះជានាយតាក់សុីមិនត្រូវបានក្រសួងធម្មការ និងសាសនា អនុញ្ញាតិ អោយបួស តែនាយបានសម្រេចចិត្តចាកចេញពីផ្ទះ អោយអ្នកស្រី និងភរិយា ជូនយកទៅដាក់នៅវត្តគល់ទទឹងបាត់ហើយកាលពីថ្ងៃទី១៥ ឧសភា ដោយអ្នកស្រីជាបងធម៍ និងភរិយាប្រឹងឃាត់យ៉ាងមិចក៍មិនស្ដាប់។ បើគ្មានការប្រែប្រួល នាយតាក់សុី នឹងកោរសក់បួសនៅថ្ងៃទី១៧ ឧសភា ប៉ុន្តែបើទោះជាលោកពិតជាបួសបាន ឬ បួសមិនបាន ក៍លោកបានចេញទៅស្លៀកសពាក់ស ហើយចេញពីផ្ទះ ទុកអោយអ្នកនាងភីម និងកូនប្រុសនៅដោយខ្វះភាពកក់ក្ដៅបាត់ទៅហើយ។ អ្នកស្រីថាខ្លួនពិតជាមានធារម្មណ៍ខ្លោចចិត្ត នៅពេលអ្នកនាងភីម ខលទូរស័ព្ទមកពេលណាក៍ដេកយំ ខណៈដែលការធ្លាក់ចុះចំណូលពីសិល្បៈ ក៍ជាចំណែកធំមួយធ្វើអោយអ្នកនាងគិតច្រើន។ ក្នុងនាមជាបងធម៍ អ្នកស្រីថា មានតែការលើកទឹកចិត្ត និងជួយជ្រោមជ្រែង ដល់អ្នកនាងភីម ក្នុងពេលបាត់បង្អែកពីស្វាមីប៉ុណ្ណោះ ប៉ុន្តែបើនាងភីមមិនប្រឹងក្រោកឈរ ដោយខ្លួនឯង អ្នកស្រីក៍ពិតជាពិបាកដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here