ហួសចិត្ត! ដាក់ស្លាកហាងកាហ្វេ មនុស្សចេញចូលៗមិនដាច់សោះដល់ចុះឆែកឆេឃើញសុទ្ធតែ…(មានវីដេអូ)

0
371
views

២​ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ នៅចំណុចផ្ទះគ្មានលេខ​ ផ្លូវការ៥​ ភូមិបាក់ទូក​ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។កម្លាំង​ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញឆ្មក់ចូលបង្រ្កាបទីតាំងភ្នាល់ជល់មាន់តាមអនឡាញ​ ដ៏​ល្បីល្បាញ​មួយ​កន្លែង​ ដោយ​ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន១៦នាក់ស្រី២នាក់ដកហូតម៉ូតូ៦គ្រឿងនិងវត្ថុតាងមួយចំនួនទៀត។

សមត្ថកិច្ច​ បានឲ្យដឹងថា ទីតាំងខាងលើនេះបើកលេងភ្នាល់ជល់មាន់តាមអនឡាញហើយបើកលេងទាំងយប់ទាំងថ្ងៃយ៉ាង​គគ្រឹកគគ្រេង​ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងបានរាយការណ៍​ទៅសមត្ថកិច្ច​ ក៏បានឆ្មក់ចូលបង្រាបទីតាំងខាងលើឃាត់ខ្លួនបានមនុស្ស១៦ក្នុងនោះស្រី២នាក់ដកហូតបានម៉ូតូ៦គ្រឿងនិងវត្ថុតាងមួយចំនួនទៀត។

ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់រួមទាំងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌករិតស្រាលនៃស្នងការរាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធីនៃច្បាប់៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

 


LEAVE A REPLY

Please enter your comment!
Please enter your name here