ប្ដី​ប្រពន្ធរស់នៅឆ្ងាយពីគ្នាមកដល់ខ្មែរប្តីលេងមួយក្បាច់ ប្រពន្ធរំជួលចិត្តស្រក់ទឹកភ្នែកបាត់ (មានវីដេអូ)

0
448
views

មានអារម្មណ៍ថារំភើបជំនួសផងដែរ ក្រោយម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Alvin Hem បានធ្វើឲ្យភរិយារបស់លោក មានការភ្ញាក់ផ្អើល រហូតដល់ថ្នាក់រំជួលចិត្តជា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

នៅក្នុងនោះមិត្តភក្តិរបស់លោក Alvin Hem ក៏បានភ្ជាប់សារក្នុងហ្វេសប៊ុករបស់គាត់ឲ្យដឹងផងដែរថា៖ “សម្លាញ់ខ្ញុំ រៀបការជាមួយភរិយារបស់គាត់ជាង​៥ឆ្នាំហេីយ ​ក្រោយពេលរៀបការ​ គាត់បានទៅរស់នៅ​សហរដ្ឋអាមេរិក​ បងប្អូនគិតមេីល ​ប្ដី​ប្រពន្ធ​រស់នៅឆ្ងាយពីគ្នា​រាប់​ មុឺន​គីឡូ​តេីនឹកគ្នា​ដល់កំរឹតណា​ ? ទឹកភ្នែកខ្ញុំក៏ស្រក់ ដោយមិនដឹងខ្លួន ​ដោយការរំភេីប​ និង​ក្ដុកក្ដួល ​ដោយការស្រលាញ់ដ៏ធំធាង​របស់សម្លាញ់​ ចំពោះ​ភរិយា​ សូមជួនពរសម្លាញ់​ និង​ភរិយា​ ស្រលាញ់គ្នា​ដល់ចាស់កោងខ្នង”។

ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន សម្តែងអារម្មណ៍រំជួលចិត្ត និងរំភើបជំនួសផងដែរ មានអ្នកខ្លះក៏ស្រក់ទឹកភ្នែកតាមទៀត ដោយសារតែឃើញសេចក្តីស្រឡាញ់របស់គូស្វាមីភរិយាមួយគូនេះ។ ហើយក៏មានអ្នកខ្លះទៀតចូលទៅ comment ថា “អ្នកណាមិនរំភេីប បេីបី្តមកចឹងៗអី កុំថាតាបងស្រីយំ បេីញុមវិញយំដូចគ្នា”។

អ្នកខ្លះទៀតបន្ថែមថា “មេីលវីឌីអូននេះហេីយឡេីងរំភេីបនិងសប្បាយចិត្តជំនួសគូស្វាមីរបស់បង​ សំខាន់អ្នកsurpriseគេនឹងគឺបេះដូងចង់លោតចេញក្រៅហេីយ”។ នៅមិនទាន់អស់ទេនៅមាន comment ជាច្រើនទៀតសុទ្ធតែរំជួលចិត្តចំពោះគូស្វាមីភរិយាទាំង២នេះ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូនេះ ទាំងអស់គ្នា៕


LEAVE A REPLY

Please enter your comment!
Please enter your name here