នាយ ច​យ និងភរិយា ចង់ឃើញមុខកូនប្រុសដំបូងរបស់ខ្លួនក្នុងពេលឆាប់ៗ…

0
216
views

ភរិយានាយ ចយ បានបង្ហោះរឿងដ៏រំភើបមួយនៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រគ្រប់គ្នា ភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ថ្មីៗនេះ​តាមរយៈ​ការបង្ហោះសារមួយក្នុងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Kwan Dii Kwan Dii ដែលជាភរិយានាយចយ បានថ្លែងសារដែលមានខ្លឹមសារថា«ទ្រាំបន្តិចទៅណាកូនសម្លាញ់ម៉ាក់ តិចទៀតយើងជិតបានជួបមុខគ្នាហើយ👶👶😘❤️
💏អោយប៉ាៗជួនទៅពេទ្យម្តង ប៉ាៗអង្គុយញញឹមរហូត 💏គេបានឃើញកូនគេហរ💏👶👶» ៕

ទាំងនេះបានបញ្ជាក់ឲ្យឃើញថា មិនយូរមិនឆាប់នោះទេ តារាកំប្លែងដ៏មានប្រជាប្រិយភាពនាយ ចយ នឹងទទួលបានសមាជិកថ្មី ដែលជាកូនប្រុសដំបូងក្នុងគ្រួសារ ហើយលោកក៏ជិតក្លាយជាឪពុករបស់ដែរ។

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើនបាននាំគ្នាអបអរអ្នកទាំងពីរ ចំពោះកាដូសមាជិកថ្មី មុនពេលខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here