ទីបំផុត កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញវីដេអូ Pre-Wedding របស់ខ្លួនហើយ ពិតជាឡូយខ្លាំងណាស់….(មានវីដេអូ)

0
217
views

កាលពីមួយរយៈពេលថ្មីៗនេះ កញ្ញា ឱក សុគន្ធកញ្ញា តែងតែបានបង្ហាញពីភាពផ្អែមល្ហែម ជាមួយគូស្នេហ៍របស់ខ្លួននោះគឺ លោក អ៊ឹង សុខ លី ត្រូវជាប្អូនប្រុស ម្ចាស់ផលិតកម្ម រស្មី ហង្សមាស ដែលអ្នកទាំងពីរ ក៏បានបង្ហាញរូបថត Pre Wedding ដ៏ស្រស់ស្អាតជាច្រើនសន្លឹក ធ្វើឲ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង។

យ៉ាងណាមិញ ពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ នឹងធ្វើឡើងនៅថ្ងៃស្អែកនេះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារ សុខាភ្នំពេញ ហើយអ្វីដែលកាន់តែអធិអធមក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្ដល់កិត្ដយសដល់គូរស្វាមីភរិយាថ្មីនេះ ដោយអញ្ចើញចូលរួមផងដែរ។

ដោយឡែកស្រាប់តែមុននេះបន្ដិច យោងតាមរយៈគណនី ហ្វេសប៊ុក របស់លោក អ៊ឹង សុខលី បានបង្ហោះវីដេអូ Pre Wedding របស់ខ្លួនជាមួយនឹងកូនក្រមុំដ៏ស្រស់ស្អាតរបស់លោក ដែលបានធ្វើឲ្យអ្នកស្រលាញ់ចូលចិត្ដអ្នកទាំងពីរ មានការចាប់អារម្មណ៏ជាខ្លាំង ជាមួយឈុតសម្លៀកបំពាក់ កូនក្រមុំ និងកូនកំលោះ រហូតធ្វើឲ្យប្រិយមិត្ដមួយចំនួន បានអបអរសាទរ ទៅដល់គូស្វាមីភរិយាថ្មីនេះ អោយស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងទៀតផង។


LEAVE A REPLY

Please enter your comment!
Please enter your name here