កប់ណាស់!លេចធ្លាយ ពីទិដ្ឋភាពមួយចំនួន នៃការរៀបចំ ថ្ងៃចូលរោងមង្គលការ ឱក សុគន្ធកញ្ញា

0
237
views

ភ្នំពេញ៖ នាថ្ងៃនេះដែលជាថ្ងៃចូលរោងជ័យរៀបការរបស់កំពូលតារាចម្រៀង កញ្ញាឱក សុគន្ធកញ្ញា និងអនាគតស្វាមី ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើប និងសប្បាយចិត្ត ចំពោះរូបនាងដែលបានជួបគូអនាគតដែលល្អម្នាក់ នៅក្នុងជីវិតយ៉ាងដូច្នោះ។

ទន្ទឹមនឹងថ្ងៃដ៏ពិសេសនេះដែរ ក៏ស្រាប់តែមានការលេចនូវរូបភាពមួយចំនួន នៅក្នុងទិដ្ឋភាពការរៀបចំនៅក្នុងពិធីមង្គលការរបស់នាង ដែលបានរៀបចំឡើងយ៉ាងស្រស់ស្អាតខ្លាំង គួរឲ្យចាប់អារម្មណ៍ នៅក្នុងសណ្ឋាគារលំដាប់ល្បីឈ្មោះ សុខា។

ទោះបីជារៀបចំមិនទាន់ មានការបើកភ្លើង តុបតែងរួច១០០ភាគរយយ៉ាងណាក្តី តែមើលទៅពិតជាល្អឥខ្ចោះនៅក្នុងថ្ងៃមង្គលសិរីសួស្តី របស់តារាស្រីរូបនេះជាមួយនឹងផ្កាស្រស់ យ៉ាងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។

ក្រោយពីបានឃើញទិដ្ឋភាពនៅក្នុងថ្ងៃមង្គលរបស់នាងនៅក្នុងថ្ងៃនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ដែលការរៀបចំយ៉ាងល្អ ចំណែកឯការចំណាយលើថវិកានោះក៏មិនតិចនោះដែរ៕ប្រភព៖.khmerload.com

សូមទស្សនាទិដ្ឋភាពខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here