ចប់បាត់! អ្នកមានឡានជួលឲ្យចិន កុំអាលអរណា…មើលរូបនេះទៅ កឺកឺ លេងជិះដល់ឆ្នេរសមុទ្រហ្មង

0
125
views

បច្ចុប្បន្ននេះកំណើនជនជាតិចិនបានកើនឡើងយ៉ាងច្រើនក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តព្រះសីហនុ ដែលមានវត្តមានជនជាតិចិនជាច្រើន ខ្លះមកវិនិយោគទុន ខ្លះមករកសុី ខ្លះមកទេសចរណ៍ ខ្លះមកធ្វើការជាដើម ក្នុងខេត្តសមុទ្រមួយនេះ។ ស្របពេលនេះដែរ មានបងប្អូនខ្មែរយើងមួយចំនួន ក៏ឆ្លៀតពេលធ្វើការវិនិយោគជាមួយជនជាតិចិន ដោយការជួលឡាន ឬជួលផ្ទះជាដើម ឲ្យទៅជនជាតិចិន ដោយប្រាក់ឈ្នួលក្នុងតម្លៃខ្ពស់ៗ។

តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ang Theara បានបង្ហោះរូបភាព បង្ហាញពីសកម្មភាពជនជាតិចិន បាននាំគ្នាយកឡាន មកលាងទឹកសមុទ្រ នៅឆ្នេសមុទ្រ។ គណនីយហ្វេសប៊ុកនេះបានសរសេរដែរថា៖ «សំរាប់អ្នកមានឡានជួលប្រភេទនេះ កឺកឺគាត់លេងហើយ»។ បន្ទាប់ពីបានមើលរូបនេះហើយក៏មានមតិលើកឡើង សូមបងប្អូនធ្វើការប្រុសប្រយ័ត្ន មុនសម្រេចចិត្តជួលឡានឲ្យជនជាតិចិនមួយចំនួន ក្នុងនោះក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកមួយចំនួន ក៏បានរិះគន់ដល់សកម្មភាពជនជាតិខាងលើ ដែលបើកបរចូលដល់ឆ្នេរសមុទ្រ ស្របពេលដែលមានមនុស្សជាច្រើនកំពុងលេងកម្សាន្តយ៉ាងសប្បាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here