ជួយស៊ែរបន្តផង! ឧកញ៉ា ម៉ុង ឫទ្ធី….ខ្ញុំ​អាច​ផលិតបានដោយផ្លាល់ដៃ​ បេីទោះបីជាមាន​​មនុស្ស​មួយចំនួន​គេមិនសូវអោយតម្លៃ​ក៏ដោយចុះ ប៉ុន្តែខ្ញុំត្រូវ…!​

0
161
views

កាលពីព្រឹកមិញនេះ ត្រូវនឹងទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៩​ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះរូបជាច្រើនសន្លឹក ពីចំការរបស់លោក ដែលលោកបាននំាភរិយារបស់លោកទៅប្រមូលផលត្រសក់ដែលជាការដំារបស់គាត់។ ក្នុងនោះផងដែរ លោកក៏ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានភ្ជាប់សារមួយឲ្យដឹងផងដែរថា៖

វេលាម៉ោង​បីរសៀល​ថ្ងៃ​អង្គារ៍​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០១៩​ នាំភរិយា​មកប្រមូលផល​ផ្លែ​ត្រសក់ផ្អែម​នៅក្នុង​កសិដ្ឋាន​ម៉ុង​ ឫទ្ធី​សែនជ័យ​ ខ្ញុំ​នៅ​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​អ្វីៗ​ទាំងអស់​ដែលខ្ញុំ​អាច​ផលិតបានដោយផ្លាល់ដែ​ បេីទោះបីជាមាន​​មនុស្ស​មួយចំនួន​គេមិនសូវអោយតម្លៃ​ក៏ដោយចុះ​ នេះក៏​ដោយសារតែ​គេគឹតថា​បន្លែផ្លែឈេី​ត្រីសាច់​ជារបស់ថោក​ទទួលប្រាក់​ចំណូល​មិនបានលឿន​ ដូចជា​ការធ្វេី​ពាណិជ្ជកម្ម​ដែលគេកំពង់តែ​ប្រកបមុខ​របររកស៊ី​​អាជីវកម្ម​របស់គេ​បច្ចុប្បន្ន​ក៏ដោយចុះ​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here