រំភើបដល់ហើយ! ពេលនេះ សាលិ បានចូលក្នុងថ្នាក់រៀន មានមិត្តភក្តិជាច្រើនជួយផ្តល់កំលាំងចិត្តជាខ្លាំង និងត្រេកអ…!

0
90
views

ទស្សនិជនបាដឹងហើយថា សាឡិ ត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេស ក្រោយពេលបាន ស្រីស្អាតជនជាតិម៉ាឡេស៊ីម្នាក់ដែលបានបង្ហោះវីដីអូ ជាមួយទេព្យ កោសល្យដល់កំររបស់សាលិ ដែលអាចនិយាយភាសាបាន ដល់ទៅ១៥ភាសា ក្រោយពេលបង្ហោះវីឌីអូនេះភ្លាម មានការភ្ញាក់ផ្អើលខ្លំាង ជា ពិសេសល្បី ដល់បរទេសទៀតផងនៅមុននេះបន្តិច នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ គេប្រទះឃើញក្នុងហ្វេសប៊ុករបស់លោក ឃិត ឈឿន ដែលជា អគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ និង ផ្សារKC បានបង្ហោះដំណឹងដ៏ល្អមួយរបស់ ធុធ សាលិក ត្រូវទៅរៀននៅប្រទេសចិន ព្រោះនេះគឺជាគោលបំណងរបស់ ធុធ សាលិក តែម្តង ដែលគាត់ចង់ទៅរៀននៅទីនោះ។

លោក ឃិត ឈឿនក៏បានបញ្ជាក់សារមួយឲ្យដឹងបន្ថែមទៀតថា៖“ថ្ងៃ8/11/2018 ខ្ញុំបានឃើញរូបនេះ នាទីដំបូងខ្ញុំស្រឡាញ់ចៅនេះរួចហើយ ខ្ញុំបានព្យាយាមនិងតាំងចិត្តមើលថែគាត់។ មួយរយៈកន្លងមកនេះគ្រប់ពេលដែលគ្រួសារយើងសប្បាយរីករាយ មានវត្តមានគាត់ រហូត។ ឥឡូវចៅត្រូវទៅសិក្សានៅក្រៅប្រទេស អារម្មណ៍ពិតហាក់បីដូចឃ្លាតឆ្ងាយពីគ្នាណាស់ ។

អាយុ14ឆ្នាំ តាបានបែកចេញពីផ្ទះ ពេលនេះចៅអាយុ14ឆ្នាំដែរ តាសង្ឃឹមថាចៅនឹងអាចតស៊ូបានដូចជីតា។ ចៅនឹងក្លាយជាកូនល្អ ពលរដ្ឋល្អទៅថ្ងៃអនាគត។ តស៊ូណា សាលិក តាជូនពរចៅ។យ៉ាងណាមិញគ្រាន់តែសាលិទៅដល់ព្រលាន យន្តហោះចិនភ្លាម ក៌មានអ្នកមកទទួលជាច្រើននាក់ថែមទំាងច្រៀងអបអរទៀតផងប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

LEAVE A REPLY

Please enter your comment!
Please enter your name here