ប្រពៃណាស់កូនមាសម្តាយ… លោក អៀង វិច្ឆ័យ ខំសន្សំលុយ រហូតទិញខ្សែកពេជ្រជូនអ្នកម្ដាយ ក្នុងថ្ងៃពិសេស!

0
145
views

ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់បីតារាសម្ដែង និងជាពិធីករដ៏មានប្រជាប្រិយភាព លោក អៀង វិឆ្ឆ័យ ជាក់ជាមិនខាន។ យ៉ាងណាមិញ ក្នុងពេលបច្ចុប្បន្ននេះតារាសម្ដែងប្រុសរូនេះ មានភាពជោគជ័យយ៉ាងខ្លាំងទៅលើការងារសិល្បៈរបស់ខ្លួន។

ជាក់ស្ដែង កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងប្រុស លោក អៀង វិច្ឆ័យ បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងអ្នកម្ដាយរបស់លោក។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក បង្ហាញនូវរូបភាព ម្ដាយរបស់ខ្លួន ដោយក្នុងដៃ មានកាន់ប្រអប់ ខ្សែកពេជ្រ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

គួររម្លឹកផងដែរថា កាដូខ្សែកពេជ្រនោះ គឺលោក អៀង វិច្ឆ័យ ទិញជាពិសេសសម្រាប់ជូនអ្នកម្ដាយ របស់ លោក ក្នុងទិវាមាតា បង្ហាញពីក្ដីស្រលាញ់របស់ កូន ទៅកាន់អ្នកម្ដាយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here