កេីតមកលេីផែនដីតែមួយ តែវាសនាខុសគ្នា គ្មាននរណាម្នាក់អាចកំណត់កន្លែងកេីតរបស់ខ្លួនបានឡេីយ មានតែព្រមទទួលស្គាល់នូវការពិត ហេីយជម្នះនូវឆាកជីវិតមួយនេះ
ទោះប្អូនពាក់ម៉ាសក៏នៅតែមេីលឃេីញស្នាមញញឹមពោរពេញដោយក្ដីសង្ឃឹមតាមរយៈកែវភ្នែករបស់ប្អូន ទោះខ្វះខាតគ្រប់សព្វគ្មានស្បែកជេីង
យកថង់ធ្វេីជាខ្សែកាត គ្មានខោអាវល្អ គ្មានម៉ាសថ្មី តែទឹកចិត្តប្អូនធំធេងណាស់ ជ្រៅជាងមហាសាគ រូបភាពក្មេងប្រុសម្នាក់នេះ ដែលកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមរំជួលចិត្ត សូម្បីតែសម្តេចតេជោ ក៏កោតសរសើរដែរ…
តាមរយៈទំព័រហ្វេសបុករបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ បានឲ្យដឹងថា ៖
ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា នៅទីណា?និងចៅតូចនេះឈ្មោះអី អាយុ ប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះ ចៅៗដែលចង់រៀនសូត្រ។
ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀន ដោយគ្មានការភ័យខ្លាចជាមួយនិងការ ពាក់ម៉ាស់បានត្រឹមត្រូវ។
ទោះចៅមិនមានស្បែកជើងពាក់តែតាជឿ ថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យ បានល្អ។ សូមជូនពរចៅៗប្រកបដោយសេចក្តីសុខ សេចក្តីចំរើននិងរៀនសូត្របានល្អ៕
ដោយឡែកតាមរយៈទំព័រហ្វេសបុក របស់អ្នកស្រី ទ្រី ដាណា បានឲ្យដឹងលម្អិតពីអត្តសញ្ញាណ ក្មេងប្រុសខាងលើ យ៉ាងដូច្នេះថា៖ អាណិតណាស់ក្មួយប្រុស😢😢😢
ចូលចិត្តអ្នកតស៊ូបែបនេះ ទោះគ្មានអីសោះ ក៏ត្រូវខំប្រឹងរៀនសូត្រដើម្បីអនាគត ទើបអាចកែប្រែវាសនាបាន។
នាងខ្ញុំបានឱ្យក្រុមការងារទាក់ទងទៅនាយិកាសាលា គាត់ប្រាប់ថាក្មេងនេះរៀននៅសាលាបឋមសិក្សាជ័យ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ផ្ទះក្មេងនេះ ចម្ងាយប្រហែល ១គីឡូម៉ែត្រពីសាលា ហើយគ្រួសារជាអ្នកចម្ការ ក្រលំបាក😥😥😥 នាងខ្ញុំនឹងផ្ដល់ជំនួយដល់គ្រួសារគាត់
និងសម្ភារៈសិក្សា សំលៀកបំពាក់ដល់ក្មេងនេះ ដើម្បីបានសមរម្យ ដូចសិស្សដទៃទៀត💪💪💪💪