អាណិតកូនកម្លោះណាស់…ដែលត្រូវកូនក្រមុំមុនរត់ចោលរោងការ ក្រោយពីមិត្តរួមថ្នាក់ម្នាក់ទម្លាយពីអត្តចរិកពិតរបស់រូបគាត់

0
622
views

រឿងរ៉ាវកូនក្រមុំរត់ចោលរោងការ បានក្លាយប្រធានបទដ៏ក្តៅគគុក្នុងបណ្តាញសង្គមហ្វេសបុក ក្រោយ​ពី​កូនក្រមុំ​ម្នាក់​បដិសេធ​មិន​ចូល​រោងការ​តាម​កាលកំណត់​នៅ​ថ្ងៃ​ទី​១១ ​មី​នា​ខាង​មុខ ក្រុម​គ្រួសារ​ទាំង​សងខាង ក៏​បាន​សំរេច​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍​វិញ ប៉ុន្តែ​ដោយហេតុ​ថា ពិធី​មង្គលការ​មិន​​លប់​​ចោល​​នោះទេ​ ព្រោះ​បាន​ជួល​ភ្លេង​ ភ្នួ​ង ​រោងការ និង​អញ្ជើញ​ភ្ញៀវ​រួច​ហើយ ទើប​ឪពុក​កូនកំលោះ​ក៏​បាន​លួងលោម​កូន​ប្រុស​អោយ​រៀប​ការ​ជាមួយ​ប្អូនជីដូនមួយ​ម្នាក់​ទៀត​ឈ្មោះ​ភួង គ​ន្ធា អាយុ​២១​ឆ្នាំ ដែល​ត្រូវជា​ក្មួយបង្កើត​របស់​ម្តាយកូន​កំលោះ ហើយ​ម្តាយកូន​កំលោះ​ក៏​និយាយ​លួងលោម​ក្មួយស្រី​​ឈ្មោះ ភួង គ​ន្ធា អោយ​ចូល​រោងការ​ជាមួយ​កូនកំលោះ​ផង​ដែរ​។ យ៉ាងណាមិញ ជាមួយ​ការជ្រើសរើស​បាន «​កូនក្រមុំ​ជំនួស​» មក​ប៉ះប៉ូវ​ស្នាមរបួស​ចាស់​នេះ​ផងដែរ ឃើញថា​មាន​មនុស្ស​ជាច្រើន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានខ​មិន​កោតសរសើរ​ដល់​ចិត្ត​នារី​ថ្មី ដែល​សុខចិត្ត​ព្រម​ទទួលយក​អំ​រែក​មួយ​នេះ ដើម្បី​ឲ្យ​កម្មវិធី​មង្គលការ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូនតាមកាលវេលាដូចបានកំណត់។

នេះតាមគណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា «Sonika Sek» កាលពីម្សិលមិញនេះ បាន​បង្ហោះ​ឲ្យ​ដឹងថារូបកូនក្រមុំថ្មី ដែលជំនួសអ្នកចាស់ ​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ត្រេកអរ​យ៉ាងខ្លាំង និងជូនពរឲ្យគូស្នេហ៍ដែលមិនបានព្រាងទុកនេះ ជួបតែសុភមង្គល និងកាន់ដៃគ្នារហូតដល់ចាស់កោងខ្នង។ យ៉ាងណាមិញបន្ទាប់ពីបង្ហោះរូបនោះហើយ ឃើញថា ​គណនី​មួយ​ឈ្មោះ Srey Nang ដែល​អះអាងថា​ជា​មិត្តភក្តិ​សិស្ស​រួម​ថ្នាក់​ជាមួយ​កូនកំលោះ បានបញ្ជាក់​ឲ្យ​បងប្អូន​ទាំងអស់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​បានដឹង​អំពី​អត្ត​ច​រិ​ក​គាត់​ថា​៖ «​កូនកំលោះ​ជា​មិត្ត​រួម​ថ្នា​ក់ញុម គាត់​ស្លូត​ខ្លាំងណាស់​គេ​ហៅ​គាត់​ថា​បងគា តែ​យ៉ាងណា​ជូនពរ​បងប្រុស​មាន​សុភ​ម​ង្គ​ម​» ដែលធ្វើឲ្យប្រើប្រាស់បណ្តាញសង្គមហ្វេសបុកកាន់តែមានចិត្តអាណិតដល់កូនកម្លោះម្នាក់នេះទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here