កញ្ញា កុល ដាវី បានសម្តែងក្តីរំភើបរកពាក្យថ្លែងពុំឃើញ បន្ទាប់ពីត្រូវសម្តេចទាំងពីរសួរនាំពីថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេ និងជាពិសេសស

0
628
views

ពិតជារឿងមួយ ធ្វើឱ្យទស្សនិកជន និងអ្នករស់នៅក្នុងចង្កោមសិល្បៈសាទរគ្រប់គ្នា ក្រោយទទួល ដំណឹងថា តារាចម្រៀង និងជាតារាសម្តែងប្រុសស្រី លោក សុខ រក្សា និង កញ្ញា កុល ដាវី បានដឹកដៃគ្នាចូលរោង ការនៅខែមិនា ខាងមុននេះហើយ ក្រោយពីអ្នកទាំងពីរ បានស្វែងយល់ចិត្តថ្លើមគ្នាទៅវិញទៅមក និងរួមរស់ ក្រោមដំបូលផ្ទះជាមួយគ្នា ជាច្រើនឆ្នាំមកហើយនោះ។ ចំពោះចំណងស្នេហា កញ្ញា កុល ដាវី និង លោក សុខ រក្សា គឺពិតធ្វើឱ្យគ្រប់គ្នាកោតសរសើរជាខ្លាំង ថាអ្នកទាំងពីរ អាចរក្សាចំណងស្នេហ៍ បានយ៉ាងរឹងមាំដដែល ពោលគឺមិនដែលមានការរកាំរកូស ឈ្លោះទាស់ ទែង ឬខ្វែងគំនិតគ្នានោះទេ រហូតឈានដល់ដំណាក់កាល ដឹកដៃគ្នាចូលរោងការខាងមុននេះ។

ដោយឡែកមុននេះបន្តិច កញ្ញា កុល ដាវី បានសម្តែងក្តីរំភើប រកពាក្យថ្លែងពុំឃើញ បន្ទាប់ពីត្រូវសម្តេចតេជោហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​​ ប៊ុន រ៉ានី បានសួរនាំពីថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ក្នុងឱកាសសម្តេចទាំងពីរអញ្ជើញចូលរួមទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១ ដែលប្រព្រឹត្តទៅនៅកោះពេជ្រ។ តាមរយៈគណនេយ្យហ្វេសបុក កញ្ញាកុល ដាវី បានសរសេរយ៉ាងដូច្នេះថា៖

“យើងខ្ញុំទាំងពីរនាក់ពិតជារំភើបចិត្តខ្លាំងណាស់ រកអ្វីនិយាយប្រៀបពុំបានឡើយ លើកទី2ហើយ ដែលសម្តេចមីងលោកសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំ ពិតជាមហាកិត្តិយសដ៏ធំធេងណាស់ ដែលសម្តេចមីង និង សម្តេចពូ លោកទាំងពីរបានចងដៃយើងខ្ញុំទាំងពីរក្នុងថ្ងៃអាពាហ៍ពិពាហ៍ចំនួន ៥000ដុល្លានៅថ្ងៃ១៤កុម្ភៈ ចំថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ យើងខ្ញុំទាំងពីរនាក់ សូមថ្លែងអំណរ អរគុណ យ៉ាងជ្រាលជ្រៅបំផុត និង សូមគោរពជូនពរសម្តេចទាំងពីរមានសុខភាពល្អ មាំមួន និង មានសុភមង្គលក្នុងក្រុមគ្រួសារ ជាម្លប់ដល់ កូន កូនចៅ ជាពិសេសដើម្បីដឹកនាំនាវាកម្ពុជាឈានទៅរកភាពរីកចំរើន និង សុខសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងពីរ🙏🏻🙏🏻🙏🏻”

LEAVE A REPLY

Please enter your comment!
Please enter your name here