ត្រជាក់ខ្លាំងណាស់! ម្តាយនីកូ នៅវាលទឹកកកភ្នំហ្វូជិសែនត្រជាក់ តែម៉ែប្រែជាមានសេចក្តីកក់ក្តៅខ្លាំងបំផុត ដោយម៉ែមានកូនទាំង៦នាក់ ជាពិសេសគឺកូនពៅដែល..

0
652
views

កាលពីម្សិលមិញនេះ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយ ឈ្មោះ So Theavy ដែលត្រូវបានគេស្គាល់ថាជាម្តាយរបស់ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក នីកូ។ ម្តាយរូបនេះ បានបង្ហោះសារមួយ ព្រមទាំងបានដកស្រស់សំដីរបស់លោក នីកូ ដែលជាកូនពៅរបស់ខ្លួន អានចប់ពិតជាចាក់ដោតអារម្មណ៍ខ្លាំងណាស់ សឹងតែមិនគួរឲ្យជឿថា នីកូន ស្រឡាញ់ប៉ាម៉ាក់របស់គាត់ខ្លាំងបែបនេះ។ ម្តាយនីកូនក៏បានបញ្ជាក់ឲ្យដឹងថា៖

“ខ្ញុំស្រឡាញ់កូនទាំង ៦នាក់ និងចៅសំណព្វ ស្មើរជីវិត តែកូនពៅ ម្នាក់នេះ តែងពោលពាក្យថា ម៉ាក់ប៉ាជីវិតខ្ញុំ មានក្តីសុខ ពេលឃើញស្នាមញញឹម របស់អ្នកមានគុណ កូនពុំមែនជាអ្នកមានទ្រព្យ ឬលុយកាក់ច្រើនទេ តែកូនចង់ដើរសប្បាយ ជាមួយ ប៉ាម៉ាក់ ពេលប៉ាម៉ាក់នៅដើរបាន កូនមិនចង់រុញរទេះ ប៉ាម៉ាក់ដើរលេងទេ កូនចង់ញុាំអាហារឆ្ងាញ់ ជាមួយម្តាយឪពុក បងរឹទ្ធ្ធលះបង់ច្រើនហើយពីមុនមក តែកូនបើកូនអាចធ្វើអ្វីអោយម៉ាក់ប៉ា និងបងប្អូនគ្រប់គ្នាបាន កូននិងធ្វើ។

សំខាន់ស្នាមញញឹម ក្តីរីករាយ របស់ពុកម៉ែ ធ្វើអោយកូន មានក្តីសុខ និងមានកម្លាំងខំធ្វើការណាស់ អ្វីដែលកូនធ្វើបាន កូននឹងធ្វើ កូនមិនចង់អោយពេលវេលា កន្លងហួស ព្រម និងពាក្យថាស្តាយក្រោយទេ បើមានវាសនា កូននាំម៉ែពុក ដើរជុំវិញពិភពលោក មិនមែនជាការសម្តែងទេ ជាការពិត ស្ទើរទ្រហ៊ោរយំ ហេតុអីក៏កូន មិនដែលគិតពីខ្លួនឯង ធំជាងពុកម៉ែម្តងណាសោះ ទេវត្តាអើយលោកជួយកូនខ្ញុំម្នាក់នេះ និងកូនៗគ្រប់រូប អោយជួបតែលាភជ័យសំណាងល្អ និងជោគជ័យគ្រប់រូបក្នុងវិស័យសិល្បៈ និងមុខជំនួញទាំងអស់។

វាលទឹកកកភ្នំហ្វូជិ សែនត្រជាក់ខ្លាំងណាស់ តែម៉ែប្រែជាមានសេចក្តីកក់ក្តៅខ្លាំងបំផុត ដោយម៉ែមានកូនទាំង៦នាក់ ជាពិសេគឺកូនពៅដែលនៅជិតម៉ែ ផ្តល់សេចក្តីស្រឡាញ់និង ដង្ហើមដកគ្រប់យ៉ាង សម្រាប់ជីវិតដែលបោះជំហ៊ានទៅមុខ សូមអរគុណកូន និងកូនៗជាទីស្រឡាញ់ទាំងអស់”៕

 


ប្រភព៖ share4live

LEAVE A REPLY

Please enter your comment!
Please enter your name here