ពុទ្ធោអើយតក់ស្លុតណាស់! សាលាឆាន់ ស្បៀងអាហារ វត្ថុបុរាណ គម្ពីរ ស្លឹករឹត កេរ្តិ៍ដំណែល វត្តនៅខេត្តកំពង់ចាម ត្រូវអគិ្គភ័យលេបត្របាក់….

0
547
views

កាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យលេបត្របាក់វត្តអារាមមួយដែលកន្លែងឈ្មោះ វត្ត​កោះរកា​ ស្ថិតក្នុងឃុំកោះរកា​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម បណ្ដាលឲ្យឆេះសាលាឆាន់ផង ស្បៀងអាហារ វត្ថុបុរាណ គម្ពីរ ស្លឹករឹត កេរ្តិ៍ដំណែល ។
នេះបើយោតាមគណនីហ្វេសប៊ុក KingColor Cambodia ដែលបង្ហោះនៅមុននេះបន្តិចថា៖ ពិតជាតក់ស្លុតពេលបានដំណឹង ស្ទើរតែហោះទៅដល់កន្លែងភ្លាមៗ កាលពីព្រឹកមិញពេលបានដំណឹងភ្លាម 😭😭😭 ទីទួលវត្តអារាមដែលស្ថិតនៅខេត្តកំពង់ចាម
ដែលកំពុងខ្វះបច្ច័យកសាងសាលាឆាន់ផង ស្បៀងអាហារ វត្ថុបុរាណ គម្ពីរ ស្លឹករឹត កេរ្តិ៍ដំណែល ឥលូវនេះត្រូវបានភ្លើងលេបត្របាក់កុដិលោកតា នៅពេលលោកតាមិនគង់នៅក្នុងស្រុកទៀត។ ប្រសិនបើបងៗអាជីវករ និងបងប្អូនមិត្តភក្តិទាំងអស់ដែលមាន សទ្ធាជ្រះថ្លាទៅតាមសម្ថភាព សូមមេត្តាទាក់ទងខ្ញុំបាទផ្ទាល់។
ខ្ញុំបាទសូមអរគុណទុកជាមុន 🙏🙏🙏
បញ្ជាក់: ខ្ញុំបាទនឹងយកចង្ហាន់ខ្លះ ទៅកាន់ទីទួលវត្តអារាមនាថ្ងៃសៅរ៍ទី៩ ខែមីនា ខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here