ទីបំផុតរកឃើញកូនក្រមុំ ជំនួសអ្នករត់ចោលរោងការបានហើយចុងក្រោយមានតែពាក្យជូនពរថា….!

0
173
views

ប្រិយមិត្តបានដឹងរួចហើយអំពីរឿងរ៉ាវ កូនក្រមុំរត់ចោលរោងការនោះ រំលឹកឡើងវិញផងដែលថា កាលពីវេលាម៉ោង៩យប់ ថ្ងៃ អាទិត្យ ទី៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែង ខាងក្រោយរបងកាណាឌីយ៉ា ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។មានករណីមួយដែលកូនក្រមុំបាត់ខ្លួនក្នុងថ្ងៃចូលរោងការ តាមការបញ្ចាក់នៃវិដេអូនេះថា នារីរូបស្រស់ម្នាក់នេះទំនងត្រូវម្តាយបង្ខំអោយរៀបការ រួច ខ្លួនមិនពេញចិត្ត ដូចនេះដល់ថ្ងៃជីតចូលរោងមិនដឹងគេចខ្លួនទៅណាបាត់ ធ្វើឲ្យម្ដាយ និងបងប្អូនភ័យខ្លាចបាត់ខ្លួន ព្រមទាំងពឹងពាក់ឲ្យអ្នកសារព័ត៌មានជាច្រើននាក់ជួយផ្សព្វផ្សាយស្វែងរក នារីម្នាក់នេះ ឈ្មោះអ៊ាង ស្រីមុំ អាយុ១៧ឆ្នាំ មុខរបប បុគ្គលិកលក់គ្រឿងក្រអូបនៅផ្សារបឹងត្របែកផ្លាហ្សា ខណ្ឌចំការមន ដោយស្នាក់នៅកន្លែងធ្វើការ ។

រីឯស្ត្រីជាម្ដាយ មានឈ្មោះ ប្រាជ្ញ សារ៉ាន់ ភេទស្រី អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាពេច ខាងជើង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ។យោងតាមសំដីអ្នកមីងដែលជាម្តាយ ស្រីស្អាត ម្នាក់នេះ មានប្រសាសន៌ថា នៅសល់តែ៨ថ្ងៃទៀតទេ គីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ និងត្រូវរៀបការ តែមិនដឹងមានបញ្ហាអ្វី ស្រាប់តែបាត់ខ្លួន១ថ្ងៃមិនដឹងដំណឹងសោះ ធ្វើឲ្យរូបគាត់ជាម្ដាយមាន ការព្រួយបារម្មណ៍ជាខ្លាំង និងបានទាក់ទងបងប្អូនក្រុមអ្នកសារព័ត៌មានជួយផ្សព្វផ្សាយស្វែងរកនៅវេលាម៉ោង៩យប់

ថ្ងៃកើតហេតុខាងលើ ។ស្រាប់តែខាង ABC ផ្តល់ដំណឹងជូនអ្នកមីងវិញថា កូនគាត់នៅកន្លែងមានសុវត្ថិភាពហើយ កូនស្រីគាត់ផ្តំាទៀតថាសូមម្តាយ និងបងប្អូនកុំបារម្មណ៌អី៊។ ស្រាប់តែថ្ងៃនេះផងដែល កូនកំលោះដែលគេរត់ចោលនោះរកមនុស្សថ្មីមកជំនួសបានហើយ តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Sonika Sek បានឲ្យដឹងថា កូនកំលោះ ដែលចាំចូលរោងការជាមួយកូនក្រមុំខាងលើនោះ ពេលនេះលោកបានស្វែងរកកូនក្រមុំបានម្នាក់ទៀតហើយ ដើម្បីប៉ះប៉ូវស្នាមរបួសចាស់ ដែលរោងជ័យថ្ងៃទី១១ នេះ​ នៅតែដំណើរការតាមកាលកំណត់ គ្រាន់តែដូរកូនក្រមុំតែប៉ុណ្ណោះ ។គណនេយ្យខាងលើបានសរសេររឿងរ៉ាវលម្អិតយ៉ាងដូច្នេះថា៖ “កូនក្រមុំរត់ចោលរោងការ > > សូមអបអរសាទរនេះហើយជាកូនក្រមុំពិតទីបំផុតកូនក្រមុំ ដ៍ស្រស់ស្អាត ស្មាក់ចិត្តមកប៉ះប៉ូវបេះដូងដែលរហែកអោយជានាឡើងវិញហើយ គឺស្មាក់ចិត្តចូលរោងការ និងទទួលយក កូនកំលោះ គឺមិនអោយកម្មវិធីមង្គលការត្រូវរំលាយចោលបានឡើយពិធីនៅរក្សាដដែល គ្រាន់តែដូរកូនក្រមុំ, ជានិស្សយ័ ភ័ព្វព្រេងរបស់កូនក្រមុំដែលគួរឲ្យចាប់អារម្មណ៏ណាស់ ខ្ញុំរំភើបចង់ស្រក់ទឹកភ្នែកជំនួសពួកគេទាំងអស់….. . កូនក្រមុំជួបជាគូវាសនានឹងកម្លោះសង្ហា សូមជូនពរអោយអ្នកទាំងពីនាក់ស្រលាញ់គ្នាជារៀងរហូតត៍ទៅមានសេចក្តីសុខនឹងបុរសស្នេហ៏អមតៈរហូតដល់ចាស់ព្រេង (នាងចូលមកប៉ះប៉ូវគ្រប់យ៉ាង)”

 

LEAVE A REPLY

Please enter your comment!
Please enter your name here