សំណាងហើយ! ភរិយា ឧកញ៉ា ឌួង ឆាយ មិនដឹងខុសសោះម៉ង នេះប៉ះឡានខ្ញុំ ចុះបេីប៉ះ…!

0
384
views

កាលពី​វេលាម៉ោង​ ១០និង​០២នាទី​យប់​ ថ្ងៃ​ទី​០៥​ ខែ​មិនា​ ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​ មានករណី​គ្រោះថ្នាក់ចរាចរ​ណ៏​មួយ​បានកេីត​នៅចំណុចម្តុំ​វិមាន​ឯករាជ្យ​ ដោយមាន​ម៉ូតូ​ ១គ្រឿង​ មាន​គ្នា​ ២នាក់​ បាន​បេីកបរម៉ូតូក្រោម​ជាតិ​ស្រវឹង​ បោះពួយ​យ៉ាង​លឿន​ មកបុកចំ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ រ៉ូរ៉យ​មួយ​គ្រឿង​យ៉ាង​ពេញ​ទំហឹង​តែម្តង ហើយហេតុការ៏ផងដែរកំពុងតែកក្រើកពេញហ៊្វេកបុក និងមានមតិផ្សេងៗគ្នាចំពោះករណីនេះ។

ដោយឡែកតាម​រយៈ​គណនី​ហ្វេសបុក​លោកជំទាវ​ ម៉ាលីណា​ ដែលជាភរិយា​លោក​ឧកញ៉ា​ ឌួង​ ឆាយ​ បាន​មានប្រសាសន៍​លេីកឡេីង​ចំៗ​ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​ថា៖​ «មិនដឹងខុសសោះម៉ង នេះប៉ះឡានខ្ញុំ បេីប៉ះគ្រួសារជិះម៉ូតូ គេឆ្លងផ្លូវវិញ បុកគេស្លាប់ ហួសសេចក្តីត្រង់ធ្វេីហី​ អត់ដឹងខុស»៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

 

LEAVE A REPLY

Please enter your comment!
Please enter your name here