ពិតជារំភើបណាស់! យុវវជនមួយក្រុមលះបង់ពេលវេលា ដើរប្រមូលសំរាមនៅម្តុំលូទឹកស្អុយបឹងត្របែក ដើម្បីទីក្រុងស្អាត​តែកំពុងត្រូវការជំនួយពីបងប្អូន…!

0
220
views

ប្រិយមិត្តដឹងរួចមកហើយថា ករណីសម្រាមកកកុញស្ទះពេញប្រឡាយលូទឹកស្អុយបឹងត្របែក ដែលបង្កហេតុផ្សេងៗដូចជាធ្វើឲ្យកង្វះអនាម័យ មានជម្ងីឆ្លងផ្សេងៗ ព្រមទាំងបណ្តាលឲ្យស្ទះលិចទឹកជាដើម។ ករណីនេះគឺកើតឡើងមកពីការទម្លាប់របស់បងប្អូនមួយចំនួនដែលពិបាកនឹងកែ ដែលជាហេតុធ្វើឲ្យការកកស្ទះ និងការចោះសម្រាមចូលប្រឡាយលូទឹកស្អុយនេះពិបាកស្តារ និងទប់ស្កាត់។

យ៉ាងណាមិញបើទោះបីជាពិបាកខ្លួន ក៏យុវជនមួយក្រុមនេះមិនបានបោះបង់ចោលគោលបំណងដើម្បីស្តារប្រព័ន្ធលូទឹកស្អុយមួយនេះ ដោយប្រមូលសម្រាមចេញនោះឡើយ។ ពួកគេបានធ្វើឲ្យមហាជនជាច្រើនកោតសរសើរ និងភ្ញាក់ផ្អើលចំពោះការពុះពារប្តេជ្ញាចិត្តរបស់ពួកគេ។

ដោយយយោងតាមគណនីមួយ Life Unlock ដែលបានបង្កើត Project មួយនេះឡើងសម្រាប់ទីក្រុងឲ្យកាន់តែស្អាត យ៉ាងណានោះពួកគេសុខលះបង់ជាមួយនឹងពេលវេលាដ៏មានតម្លៃមកធ្វើការងារមួយនេះរហូតទាល់តែបានសម្រេច។ បើបងប្អូនណាចង់ទំនាក់ទំនងទៅកាន់ពួកគាត់ដើម្បីចូលរួមឧបត្ថម្ភជំនួយជាការ៉ុងសម្រាប់ដាក់សម្រាម អាចទាក់ទងទៅកាន់ពួកគាត់តាមរយះលេខ ០៧០ ៥២​ ៥២ ១១ ឬក៏ Inbox ទៅកាន់ទំព័រ Life Unlock ផ្ទាល់តែម្តង៕



LEAVE A REPLY

Please enter your comment!
Please enter your name here