អគ្គនាយកដ្ឋានពន្ធនាគារ នឹងចាត់វិធានការផ្លូវច្បាប់ ដល់តារាសម្តែងប៉ុន្មាននាក់ ដែលយកឯកសណ្ឋានអ្នកទោសមករាំលេងសប្បាយធ្វើឲ្យមានការភាន់ច្រលំពីសំណាក់មហាជន(មានវីដេអូ)

0
619
views

កាលពីម្សិលមិញនេះ វីដេអូមួយដែលគេយកចេញពីកម្មវិធីពេញនិយមTikTok ហើយត្រូវបានគេបង្ហោះចូលបណ្តាញសង្គមហ្វេសបុក និងមានការចែករំលែកយ៉ាងច្រើន ដែលវីដេអូនោះស្តីពីសកម្មភាពអ្នកទោសបាននាំគ្នារាំលេងកម្សាន្តយ៉ាងសប្បាយ ក្នុងឯកសណ្ឋានជាប់ពន្ធនាគារ។ ក្នុងនោះផងដែរ ធ្វើឲ្យមហាជនជាច្រើនបានសម្តែងបានមានប្រតិកម្ម និងលើកឡើងថាតើក្នុងពន្ធនាគារ វិន័យពិតជាធូររលុង អាចឲ្យអ្នកទោសប្រើទូរស័ព្ទបានឬយ៉ាងណា? យ៉ាងណាមិញ អ្នកទាំងប៉ុន្មាននាក់ក្នុងវីដេអូនោះគ្រាន់តែជាតួសម្តែងប៉ុណ្ណោះ ដែលថតរាំបែបសប្បាយគឺជាសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែការសម្តែងលេងសើចបែបនេះ ធ្វើឲ្យមានការភាន់ច្រលំពីសំណាក់មហាជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារទាំងមូល។

នេះបើតាម លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ តាមរយៈបណ្តាញសង្គមហ្វេសបុកលោកបានសម្តែងការប្រតិកម្មយ៉ាងដូច្នេះថា៖
ក្នុងនាមជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ ខ្ញុំសូមជម្រាបសាធារណៈជនមេត្តាជ្រាប ករណីនេះជាទង្វើឆ្កួតលីលាដោយគ្មានការទទួលខុសត្រូវរបស់តារាសម្តែងម្នាក់នេះ។ ក្នុងដំណាក់កាល ដែលមន្ត្រីពន្ធនាគារទូទាំងប្រទេសកំពុងខិតខំអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទតាមពន្ធនាគារ បុគ្គល Ouk Sothearek បែរជាយកការសម្តែងរបស់ខ្លួនមកលេងសើច ធ្វើឲ្យមានការភាន់ច្រលំពីសំណាក់មហាជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារទាំងមូល។ យើងនឹងចាត់វិធានការផ្លូវច្បាប់ បើបុគ្គលនេះមិនចេញមុខមកសុំទោស និងធ្វើសេចក្តីបំភ្លឺជាសាធារណៈ។
ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២

LEAVE A REPLY

Please enter your comment!
Please enter your name here