ចូលរួមអបអរសាទរ…កូនកំលោះ ដែលត្រូវកូនក្រមុំគេចវេសរត់ចោលរោងការផ្អើលពេលបណ្តាញសង្គមហ្វេសបុកកាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះស្វែងរកកូនក្រមុំថ្មីមកប៉ះប៉ូវបេះដូងបានហើយ ដោយពិធីការប្រព្រឹត្តទៅតាមការបរិច្ឆេទដដែល (មានវីដេអូ)

0
3028
views

ដូចដែលបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុនករណី នាងក្រមុំវ័យ១៧ឆ្នាំនៅខ្ចីល្ហក់ដែលត្រូវម្តាយហារស្តីចង់បង្ខំឲ្យនាងរៀបការ ជិតដល់ថ្ងៃចូលរោងទៅហើយនោះ បែរជានាងប្រកែកខំរត់គេចពីរនាំងប្រពៃណីទំនាមទម្លាប់ចាស់គំរឹលនំមិនធំជាងនាឡិ ទើបនាងខំរត់គេចនិងស្វះស្វែងរកអន្ដរាគមន៍ដើម្បីគេចផុតពីការចូលរោងការដែលនាងមិនពេញចិត្ត នៅទីបំផុតអ្នកម្ដាយក៍បានយល់ស្របតាមកូន សុខចិត្តលុបចោលកម្មវិធីមង្គលការនោះតាមសំណូមពររបស់កូនស្រីសម័យទំនើប ។បើតាមម្តាយនារីខាងលើបានឲ្យដឹងថា ចង់ឲ្យកូនមានគូរស្រករ ទើបសមផ្គុំផ្ចុងផ្តើមជាមួយបងប្អូនជីដូនមួយ នឹកគិតថាខុសទាស់យ៉ាងក៏ជាបងប្អូននឹងគ្នាដែរ នៅខ្វះតែមួយសប្តាហ៍ទៀតទេ ពិធីមង្គលការកូនប្រុសស្រី ចូលរោងជ័យនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ តែមិនដឹងថាកូនស្រីគិតយល់ឃើញយ៉ាងណា ទើបបានជាគេចខ្លួនបាត់ បង្កឲ្យក្រុមគ្រួសារភ័យឆោឡោ តាមស្វែងរកបែជាលេចឮដំណឹងនាងរត់ទៅសង្ងំស្នាក់អាស្រ័យនៅស្ថានីយ៍វុទ្យុABCទៅវិញ ។

មីៗតាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា Sonika Sek បានឲ្យដឹងថា កូនកំលោះ ដែលចាំចូលរោងការជាមួយកូនក្រមុំខាងលើនោះ ពេលនេះលោកបានស្វែងរកកូនក្រមុំបានម្នាក់ទៀតហើយ ដើម្បីប៉ះប៉ូវស្នាមរបួសចាស់ ដែលរោងជ័យថ្ងៃទី១១ នេះ​ នៅតែដំណើរការតាមកាលកំណត់ គ្រាន់តែដូរកូនក្រមុំតែប៉ុណ្ណោះ ។
គណនេយ្យខាងលើបានសរសេររឿងរ៉ាវលម្អិតយ៉ាងដូច្នេះថា៖
“កូនក្រមុំរត់ចោលរោងការ > > សូមអបអរសាទរនេះហើយជាកូនក្រមុំពិតទីបំផុតកូនក្រមុំ ដ៍ស្រស់ស្អាត ស្មាក់ចិត្តមកប៉ះប៉ូវបេះដូងដែលរហែកអោយជានាឡើងវិញហើយ គឺស្មាក់ចិត្តចូលរោងការ និងទទួលយក កូនកំលោះ គឺមិនអោយកម្មវិធីមង្គលការត្រូវរំលាយចោលបានឡើយ👍 ពិធីនៅរក្សាដដែល គ្រាន់តែដូរកូនក្រមុំ👍, ជានិស្សយ័ ភ័ព្វព្រេងរបស់កូនក្រមុំដែលគួរឲ្យចាប់អារម្មណ៏ណាស់ ខ្ញុំរំភើបចង់ស្រក់ទឹកភ្នែកជំនួសពួកគេទាំងអស់….. . កូនក្រមុំជួបជាគូវាសនានឹងកម្លោះសង្ហា សូមជូនពរអោយអ្នកទាំងពីនាក់ស្រលាញ់គ្នាជារៀងរហូតត៍ទៅមានសេចក្តីសុខនឹងបុរសស្នេហ៏អមតៈរហូតដល់ចាស់ព្រេង🙏🙏🙏💞🌼🌸💐💐 (នាងចូលមកប៉ះប៉ូវគ្រប់យ៉ាង)”


LEAVE A REPLY

Please enter your comment!
Please enter your name here