ល្បី​ថាពីរនាក់នេះ​ស្រលាញ់​គ្នា ណា​ខុន និង​ ឌុច​ លី​ដា ​ស្រាប់តែ​ស្លៀក​ឈុត​រៀប​ការ​ដូច​បំណង​អ្នក​គាំ​ទ្រមែន…

0
138
views

ប្រីយមិត្តដឹងហើយថា តារាសម្តែង លោក ណាខុន នឹង តារាស្រី កញ្ញា ឌុច លឺដា ជាដៃគូស្អិតល្មួតមិនដែលដាច់គ្នាម្តងណាឡើយ។ តារា ល្បីពីររូបនេះរូបរាងស្រស់សង្សាណាស់ សមគ្នាខ្លាំងណាស់ដែលមហាជនសង្ស័យថាស្រលាញ់គ្នាផង តែអ្វីដែលចម្លែកនោះត្រង់ថា ណា ខុន នឹង​ ឌុច លីដា បែកធ្លាយឈុតអាពាហ៍ពិពាហ៍មើលទៅពិត​ជា​ស្រស់​ស្អាត​ គាប់​ភ្នែក​តែ​ម្ដង​។ គ្រង​ឈុត​បែប​នេះ​ ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ ​មើល​ទៅ​ដូច​គូ​ស្វាមី​ទើប​រៀប​ការ​ថ្មោង​ថ្មី។​ ដូចដែលបានឃើញហើយកន្លង​មក អ្នក​ទាំង​ពីរ​ត្រូវ​បាន​អ្នក​​គាំ​ទ្រ ផ្គូ​ផ្គង​ ​ចង់​ឲ្យ​ក្លាយ​ជា​គូ​ស្នេហ៍​ពិត​ប្រាកដ ក្រោយ​ឃើញ​ពួក​គេ​មាន​ភាព​ស្និទ្ធ​ស្នាល​គ្នា​ប្លែក។ ​ប៉ុន្តែ តារា​សម្ដែង​រាង​ខ្ពស់​ស្រលះ​ទាំង​ពីរ​ ត្រឹម​រាប់​អាន​​ក្នុង​នាម​ជា​​អ្នក​សិល្បៈ​ប៉ុណ្ណោះ។នៅ​ពេល​បាន​ឃើញ​​តារា​សម្ដែង​​រូប​ស្រស់​ទាំង​ពីរ​ ស្លៀក​ឈុត​ប្រពៃណី​ សម្រាប់​ពិធី​អាពាហ៍​ពិពាហ៍​បែប​នេះ​ទៀត រឹត​តែ​ធ្វើ​ឲ្យ​ Fan ​សប្បាយ​ចិត្ត អរ​ជំនួស។ ​យ៉ាង​ណា​មិញ ឈុត​អាពាហ៍ពិពាហ៍​នេះ ​ពួក​គេ​ថត​ឲ្យ​សម្អាង​ការ​មួយ​នៅ​ខេត្ត​បាត់​ដំបង ​នោះ​ទេ។​ គួរបញ្ចាក់ផងដែរថា លោក ណា ខុន ជាតួល្បីក្នុងរឿងផ្កាថ្មដែល ជារឿងភាគខ្មែរ ដែលសម្តែងជាមួយនឹង កញ្ញាមាន សូនិតា នៅក្នុងទូរទស្សន៍ហង្សមាសកន្លងមក ដែលផ្ទុះការគាំទ្រខ្លាំងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here