ក្រោយ​ពី​មានការ​ជេរប្រមាថ​យ៉ាង​ចាស់ដៃ​ពី​អាចារ្យ​ ធំ G-Davith ក៏បាន​ឆ្លើយ​តបយ៉ាងនេះថា…! (មានវីដេអូ)

0
153
views

នៅមុននេះ​បន្តិច​ លោក​ G-Davith បានបង្ហោះ​នូវ​វីដេអូ​មួយ​ ដែល​អាចារ្យ​ ធំ​បានប្រេីពាក្យ​ពេចន៍​ជេរ​ប្រមាថ​មកលេីរូបខ្លួនជាខ្លាំង​ មិនតែ​ប៉ុណ្ណោះ​ថែម​ទាំង​ជេរប្រមាថដល់​អ្នក​មានគុណ​របស់លោកទៀតផង​ ដែលធ្វេី​ឲ្យ​តារាចម្រៀង​រេបរូបនេះ​ ទទួលរង​នូវក្តី​ឈឺចាប់​ជាខ្លាំង​ ក៏បាន​ពោលពាក្យ​តបទៅ​វិញថា៖​«ខ្ញុំមិនប្តឹងលោកទេ ខ្ញុំគ្មានសម្ថភាពទេ ហើយខ្ញុំក៏គ្មានមេធាវីដែរ ខ្ញុំត្រឹមជាពលរដ្ឋម្នាក់ និងជាមនុស្ស​ របស់មហាជន ត្រឹមមានសំបកកាយ​ រស់នៅលើដែនដីសុវណ្ណភូមិ​ដ៏ថ្លៃថ្លា​ នេះក៏ចាត់ទុកថា​ ជាសំណាងរបស់ខ្ញុំនៃការចុតិមកលើផែនដីនេះហើយ ។

អ្នកម្តាយជាគោរព​ ក្នុងនាមជាកូនប្រុសម្នាក់​ដែលខំតស៊ូកន្លងមក ឃ្លាតកាយឆ្ងាយស្រុក​ ដើម្បីកសាងជីវិតគ្រួសារប្រពៃ តែអ្វីដែលអ្នកម្តាយទទួលបាន​ គឺការជេប្រមាថពីជននេះទៅវិញ កូនពិតជាឈឺចាប់​ ប៉ុន្តែកូនគ្មានលទ្ធភាពទៅតតាំងនឹងគេទេ អោយកូនសូមអភ័យទោសផង​។កូនសង្ឃឹមថា​ កូននឹងអាច​ មានលទ្ធភាពលើកមុខមាត់លោកទាំងពីរ​ អោយខ្ពស់ផុតពីភាពឈឺចាប់ទាំងនេះ កូនមិនដែលភ្លេចនូវគុណដែលម្តាយបានបង្កើតកូន​ មកឈាមទាំថ្លុក​ កូន​នឹងខំប្រឹងប្រែងបន្ថែមទៀត បើគេប្រមាថកូន ឈឺត្រឹម ១ តែបើគេប្រមាថលោកទាំងពីរ​ កូនឈឺលើសពីនេះ រាប់លានដង ពី កូនប្រុស» ។


LEAVE A REPLY

Please enter your comment!
Please enter your name here