Update៖ ក្រោយពេលមន្ទីរពេទ្យគន្ធបុប្ផាចេញបកស្រាយ ស្រាប់តែខាងឪពុកក្មេង មិនអស់ចិត្តរួចដាក់សំនួរសួរធ្ងន់ៗទៅវិញថា…!

0
436
views

ប្រិយមិត្តពិតជាបានដឹងរួចហើយ រឿងរ៉ាវចាក់ថ្នំាវ៉ាកសំាង រួចទារកបានបាត់បង់ជីវិតនោះ ថ្ងៃនេះផងដែលខាងមន្ទីរពេទ្យគន្ធបុប្ផា ចេញមកបកស្រាយថា”ទារក​ឈ្មោះ ធី ​ម៉េងហួរ ភេទប្រុស អាយុ​១ខែកន្លះ បាន​មកដល់មន្ទីរពេទ្យ​គន្ធបុប្ផា​វេលាម៉ោង ២យប់ ​នាថ្ងៃពុធ ​ទី២៨ ខែកុម្ភៈ​ ឆ្នាំ២០១៩ ក្នុង​សភាព​បានបាត់បង់ជីវិត​រួចហើយ។ ពេល​នោះ គ្រូពេទ្យ​បានពិនិត្យឃើញ​ថា​ ទារកនោះស្ថិត​សភាព​ស្វាយ និងត្រជាក់​ខ្លួនប្រាណ​ទាំងមូល មិន​មានចលនា​ដកដង្ហើម មិនមាន​សម្លេងបេះដូង​ដើរ​ពេលស្តាប់​នឹងឧបរណ៍​ស្ទង់បេះដូង។ទោះបី​ជាដូចនេះ​ក៏ដោយ ក៏គ្រូពេទ្យ​បានសាកល្បង​ជួយសង្គ្រោះ​ជាបន្ទាន់ ដោយ​ធ្វើរំញោច​ចង្វាក់បេះ​ដូង និងផ្តល់​ជំនួយ​ការដក​ដង្ហើម ​តែជា​អភ័ព្វ ទារកនោះ​បានបាត់បង់​ជីវិតមិនអាច​ជួយសង្គ្រោះ​បានឡើយ។

តាម​ការ​រៀបរាប់របស់​ម្តាយទារក​ថា បាននាំ​កូនខ្លួនទៅ​ទទួលការ​ចាក់ថ្នាំបង្ការ​នៅមន្ទីរ​ពេទ្យជប៉ុន (មជ្ឈ​មណ្ឌល​គាំពារ​មាតា និង​ទារក) នៅព្រឹក​ថ្ងៃទី២៧​ ខែកុម្ភៈ ឆ្នាំ២០១៩។ ​ក្រោយពី​ចាក់ថ្នាំ​បង្ការរួច កូន​គាត់​មាន​សុខ​ភាព​ធម្មតា មិនមាន​ក្តៅខ្លួន បៅ និងគេង​លក់ធម្មតា រហូតដល់​ប្រហែល​ម៉ោង១​កន្លះរំលងអាធ្រាត ទើបគាត់​ភ្ញាក់ឡើង ស្រាប់តែ​ឃើញកូន​ស្ថិតក្នុសភាព​ស្វាយខ្លួន ​មិនដកដង្ហើម និងមាន​ឈាមតិចៗ​តាមរន្ធ​ច្រមុះ។

ទីបំផុតគាត់​ក៏ប្រញាប់នាំកូនមកមន្ទីរ​ពេទ្យគន្ធបុប្ផាជា​ចុងក្រោយ។ ក្នុងស្ថានភាព​ដូចរៀបរាប់ខាង​លើ ក្រុម​គ្រូពេទ្យនៃ​មន្ទីរពេទ្យគន្ធបុប្ផា បាន​សន្និដ្ឋានថា ការបាត់បង់ជីវិតនៃ​ទារកខាងលើ គឺមាន​រោគវិនិច្ឆ័យ អាចជា​ជំងឺបាត់បង់ជីវិតភ្លាមៗ​នៃទារក ​(le syndrome de la mort subite du nourrison)។​ តាម​ឯកសារ​យោង នៅ​ប្រទេស​បារាំង ទារក​បាត់បង់ជីវិតភា្លមៗ ដោយ​មិនដឹងមូល​ហេតុបែប​នេះ មានប្រហែល ២៥០ទារក ក្នុងមួយឆ្នាំ។ គេ​សង្កេត​ឃើញ​ថា ពេលថ្ងៃទារក​មានសុខភាពល្អ មិនមាន​ក្តៅខ្លួន បៅធម្មតា តែពេលទារ​កគេងលក់ ស្រាប់​តែបាត់បង់ជីវិត​ដោយ​ពុំមានសញ្ញាឱ្យ​ដឹងជាមុន​ឡើយ។ វាគឺជាមូល​ហេតុទី១ ដែលបណ្តាលឱ្យទារក​មានអាយុពី១ខែ ទៅ១ឆ្នាំ​បាត់បង់ជីវិត ហើយ​ច្រើនកើត​លើក្មេងប្រុស​ច្រើនជាង​ក្មេងស្រី។

យោងតាម​បទពិសោធន៍នៃ​វេជ្ជសាស្រ្តរោគ​កុមារ ក្រុមគ្រូពេទ្យ​នៃមន្ទីរពេទ្យ​គន្ធបុប្ផា បានសន្និដ្ឋាន​ថា ការបាត់បង់ជីវិត​របស់​ទារកធី ម៉េងហួរ និងការទ​ទួលថ្នាំបង្ការ អាច​គ្រាន់តែ​ជាពេលគាប់ជួន​កើតលើ​ថ្ងៃតែមួយ​តែប៉ុណ្ណោះ ពុំ​មាន​ការ​ទាក់ទង​ជាមួយវ៉ាក់​សាំងទេ។ មន្ទីរពេទ្យគន្ធបុប្ផា​សូមចូលរួម​សោកស្តាយ និង​រំលែកទុក្ខ នូវការ​បាត់​បង់​ទារកដ៏គួរឱ្យ​ស្រឡាញ់នេះ​ផង និងសូមឱ្យក្មួយ​បានទៅកាន់សុគតិភព​កុំបីឃ្លៀងឃ្លាត​ឡើយ ។ ស្រាប់តែមុននេះបន្តិច ខាងបងប្រុសដែលត្រូវ ប៉ារបស់ក្មេងនៅតែ មិនអស់ចិត្តចំពោះការបកស្រាយនេះ គាត់បានលើកឡើងថា​”ដំបូងខ្ញុំគិតថាមិនបន្តទៀតទេព្រោះចង់អោយកូនប្រុសខ្ញុំគាត់ទៅបានសុខ តែពេលនេះបើខ្ញុំនៅស្ងៀមមិនរកយុត្តិធម៌អោយកូនខ្ញុំដែលបានស្លាប់ទៅនោះទេវាដូចជាអយុត្តិធម៏ពេកហើយ។ថ្ងៃនេះខ្ញុំបាទជាប៉ារបស់ ធីម៉េងហ៊ួ ចង់សួរទៅលោកគ្រូពេទ្យម្នាក់នៅមន្ទីពេទ្យគន្ធបុប្ផាដែលគាត់ចេញមកបកស្រាយថាកូនប្រុសខ្ញុំបានស្លាប់គឺមិនពាក់ពន្ធ័ជាមួយការចាក់ថ្នាំវាក់សាំងទេវាគ្រាន់តែជាការគាប់ជួនចំថ្ងៃតែមួយតែប៉ុណ្ណោះ។សម្រាប់ខ្ញុំជាប៉ារបស់ ធីម៉េងហ៊ួ ខ្ញុំសុំសួរទៅលោកគ្រូពេទ្យថាបើលោកគ្រូពេទ្យអះអាងយ៉ាងច្បាស់ថាកូនប្រុសខ្ញុំស្លាប់មិនពាក់ពន្ធ័ជាមួយការចាក់ថ្នាំវាក់សាំងនោះទេ។តើលោកគ្រូពេទ្យអាចបញ្ជាក់អោយកាន់តែច្បាស់ជាងនេះបានអត់?តើលោកគ្រូពេទ្យហ៊ានធ្វើការពិសោធអត់?ហ៊ានយកក្មេងផ្សេងម្នាក់ទៀតដែលមានអាយុនិងគីឡូប្រហែលកូនខ្ញុំមកចាក់ថ្នាំ3ម្ជុលហើយបន្តក់2តំណក់ក្នុងមាត់ដូចកូនខ្ញុំអត់?បើលោកគ្រូពេទ្យអះអាងយ៉ាងច្បាស់បែបនេះហើយតើហ៊ានពិសោធអត់?ខ្ញុំគិតថាបើមាសសុទ្ធមិនដែលខ្លាចភ្លើងទេ។តែអ្វីដែលលោកនិយាយគ្រាន់តែជាការសន្និដ្ធានរបស់ក្រុមគ្រូពេទ្យតែសម្រាប់ខ្ញុំជាប៉ារបស់ក្មេងខ្ញុំមិនអាចទទួលយកអ្វីដូចលោកសន្និដ្ធានបានទេបើគ្មានការពិសោធអ្វីមួយអោយបានច្បាស់ជាងនេះ។ហើយក៏មិនមែនខ្ញុំចង់មាននយ័ថាខ្ញុំចេះជាងលោកគ្រូពេទ្យដែរតែខ្ញុំសុំអោយមានការពិសោធជាក់ស្តែងដើម្បីយុត្តិធម៏ទាំងសងខាង។តែបើគ្មានទេខ្ញុំនៅតែបន្តការអះអាងរបស់ខ្ញុំដដែលថាកូនប្រុសខ្ញុំពិតជាស្លាប់ដោយសារការចាក់ថ្នាំវាក់សាំងដោយគ្រូពេទ្យគ្មានសម្ថភាពនៅមន្ទីពេទ្យ(ជប៉ុន)។
សុំShareម្នាក់មួយផង🙏🙏៉

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here