មុននេះបន្តិច រថយន្តធុនធំមួយគ្រឿងសង្ស័យដាច់ហ្វ្រាំងចុះពីលើស្ពានព្រែកតាមាក់មុខរង្វង់មូលទើបស្ថាបនាថ្មី

0
237
views

ខេត្តកណ្តាល៖ មុននេះបន្តិច នៅវេលាម៉ោង ៦និង៤០នាទីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ មានរថយន្តធុនធំមួយគ្រឿងសង្ស័យដាច់ហ្វ្រាំងចុះពីលើស្ពានព្រែកតាមាក់មុខរង្វង់មូល បណ្តាលអោយខូចខាតរថយន្ត និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលកសាងស្ថាបនាហើយថ្មីនេះ។


សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីទំហំនៃការខូចខាត ឬរងគ្រោះប៉ះពារលើអ្នកដំណើរនៅឡើយទេ ខណៈអ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួន។ ហេតុការនេះកើតនៅចំណុចគល់ស្ពានព្រែកតាមាក់ ផ្លូវជាតិ៨ ស្រុកកំពូល ខេត្តកណ្តាល។


បច្ចុប្បន្នសមត្ថកិច្ចកំពុងអន្តរាគមន៍ទំនាក់ទំនងរករថយន្តស្ទួច ឬអូសរថយន្តខាងលើចេញពីនកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ជូនអ្នកដំណើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here