ភ្នំពេញក្តៅៗ: ថ្មីៗនេះ មហាជន និងអ្នកលេងបណ្តាញសង្គម ហាក់មានការចាប់អារម្មណ៍ និងផ្ទុះការភ្ញាក់ផ្អើលស្ទើរតែគ្រប់ៗគ្នា ក្រោយពេលឃើញតារាកំប្លែងស្រីដ៏ល្បីប្រចាំប្រទេស គឺអ្នកនាង អូន សុកាន់ដា ហៅនាងខ្ញុង បានឡាយវីដេអូទម្លាយរឿងរ៉ាវរៀបរាប់រឿងផ្ទាល់ខ្លួនដែលជំពាក់លុយគេដល់ទៅ៥៧មុឺនដុល្លារ រហូតពុំមានសមត្ថភាពសងបន្តទៀត និងបានមកប្រកាសពាក្យបណ្តឹ-ងថែមទៀតផង។
ដោយឡែក តារាកំប្លែងដ៏ល្បីលោក ជួង ជី ហៅ នាយកុយ បានបញ្ចេញមតិផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ៖ «អ្នកសិល្បៈភាគច្រើនតែងតែជួបការខ្វះខាតហើយ តែសំខាន់កិត្ដិយសរបស់យើងទម្រាំកសាងបានប៉ុណ្ណេះ…យើងខំរក្សាទៅ»។
ជាមួយគ្នានេះដែរសូម្បីតែតារាសម្តែងជើងចាស់អ្នកនាង អម្ពរ ទេវី បានបង្ហោះរូបថតតារាកំប្លែងជើងចាស់ចំនួន ៤នាក់ ដែលក្នុងនោះមានដូចជា នាយ សាន ម៉ៅ យាយ ណយ សំណាង តា សង់ ស៊ីស និងនាយក្ដឹប
ជាមួយគ្នានេះដែរសូម្បីតែតារាសម្តែងជើងចាស់អ្នកនាង អម្ពរ ទេវី បានបង្ហោះរូបថតតារាកំប្លែងជើងចាស់ចំនួន ៤នាក់ ដែលក្នុងនោះមានដូចជា នាយ សាន ម៉ៅ យាយ ណយ សំណាង តា សង់ ស៊ីស និងនាយក្ដឹប
ហើយអ្នកនាង អម្ពរ ទេវី ក៏បានសរសេរភ្ជាប់មកជាមួយនិងសំណេរមួយឃ្លាដែលមានខ្លឹមសារយ៉ាងដូច្នេះថា៖ «មើលចុះសុទ្ធតែតារាកំប្លែងជើងចាស់សួរថា…ហើយបើជ្រុលជួយគាំទ្រសិល្បៈគួរនឹកឃើញដល់ពួកគាត់ផង…ចូលរួមពិចារណាតាមការគួរ»៕