អ្នកនាងខ្ញុង ចាប់ផ្តើមជួបហានិភ័យប្រាក់កាក់ នាងក៏ធ្លាក់ចំណូល ដោយសារវិបត្តិកូវីដមកដល់ ។
ទីផ្សារការងារក៏ស្ងាត់ មិនអាចចេញទៅសម្តែងបាន ម្ល៉ោះហើយនាងបានលក់របស់របរផ្សេងៗដោះស្រាយភាពចាំបាច់ រហូតបន្តឆក់បំណុលគេ ។
នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ តារាកំប្លែង ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខ Live វីដេអូ ទាំងយំរដិបរដុប ហើមអស់ត្របកភ្នែក
បកស្រាយរឿងជំពាក់បំណុលគេ ទាំងឡាយ រហូតដល់៥៧ម៉ឺនដុល្លារ ការប្រាក់៤ម៉ឺនដុល្លារ ក្នុងមួយខែ រហូតដល់ប្រកាសអស់លទ្ធភាពសង
ប្រកាសក្ស័យធន់ សុំម្ចាស់បំណុលលើកលែងការប្រាក់ និងសុំការដាក់ពាក្យប្តឹង ដោយទុកពេលឲ្យអ្នកនាងសង ។
អ្នកនាង បានLiveនិងដាក់Captionយ៉ាងដូច្នេះថា៖
នាងខ្ញុំពិតជាបានខ្ចីបំណុលម្ចាស់បំណុលជាច្រើនទាំងមានសែត គ្មានសែត នាងខ្ញុំពិតជាអស់លិទ្ធភាពក្នុងការរកប្រាក់មកសងបំណុលតទៅទៀតហើយ។
នាងខ្ញុំមានតែត្រូវជាប់ពន្ធនាគារដែលមូលហេតុមិនមានប្រាក់សងម្ចាស់បំណុលតទៅទៀតទេ។
ដោយនាងខ្ញុំអាណិតកូនប្រុសទាំងពីរនាក់ដែលមានម្ដាយនឹងត្រូវជាប់ពន្ធនាគារ ដូចនេះហើយដើម្បីឲ្យកូនខ្ញុំបានបន្តរៀនសូត្រនឹងបានបាយហូប
សូមបងប្អូនដែលធ្លាប់គាំទ្រនាងខ្ញុំជួយអនុគ្រោះផ្តល់ជូនខ្ញុំ 1 ដុល្លារផងចុះ
នាងខ្ញុំពិតជាអរគុណបងប្អូនទាំងអស់គ្នាទុកជាមុននិងជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អ សូមកុំជួបរឿងដូចខ្ញុំអី
ABA: 077333353
Sreng Sokanda