សាហាវណាស់!!! តាក់ស៊ី Pass App វាយប្លន់ភ្ញៀវទេសចរណ៍បរទេសយកលុយ ១មឺុនដុល្លារ…

0
27863
views

ភ្នំពេញ ៖ ជនសង្ស័យជា​អ្នកបើករ​​​​​​​​​​​​​​​​​ថយន្តតា​​​​​​​​​​​ក់ស៊ីម្នាក់​​​​​​​​​​​​​​​​​ បាន​​​​​​​​​​​​ដឹកភ្ញៀ​​​​​​​​​វជាជនប​​​​​​​​​​រទេសចេញ​​​​​​​​​​​ពីហាងផឹ​​​​​​​​​​​​​​​​​​​​​​​​​​​កស៊ីមួយ​​​​​​​​​​​​​​​​​​​​​​​កន្លែង លុះដល់គោលដៅ ឃើញជ​​​​​​​​​​នរងគ្រោះជា​​​​​​​​​ភ្ញៀវមានលុយ​​​​​​​​​​​​​​​​​​​​​ច្រើនជាប់ខ្លួន ក៏វា​​​​​​​​​​យប្លន់បាន​​​​​​​​​​​​​​ប្រាក់ជា​​​​​​​​​​​​​​​​​​​​​​ង១ម៉ឺនដុ​​​​​​​​​​​​​​​​​​​​​​​​​​​​​ល្លារ រួចព្យាយាមរត់​​​​​​​​​​គេចខ្លួន ទីបំ​​​​​​​​​​ផុត៦ថ្ងៃក្រោ​​​​​​​​​​យមកក៏ត្រូវ​​​​​​​​​​បានកម្លាំ​​​​​​​​​​ងសមត្ថកិច្ចជំ​​​​​​​​​​នាញស្រាវជ្រា​​​​​​​​​វចាប់ឃា​​​​​​​​​​​​​​​​​​​​​ត់ខ្លួនបាននាំយកមកចាត់ការ​​​​​​​​​​តាមច្បាប់ និងដកហូត​​​​​​​​​​បានប្រាក់ជិ​​​​​​​​​ត១ម៉ឺនដុ​​​​​​​​​​​ល្លារប្រ​​​​​​​​​គល់ឱ្យជ​​​​​​​​​​​​​​​​​​​នរងគ្រោះវិញ។

ករណីអ្នកបើក​​​​​​​​​​​តាក់ស៊ីវ៉ៃភ្ញៀ​​​​​​​​​​​​​​​​​​​​​​​វប្លន់​​​​​​​​​​​យកលុយនេះ បានកើតឡើងកាលពិវេលា​ម៉ោង២និង​​​​​៣០នា​​​​​​​​​ទីរំលងអធ្រា​​​​​​​​​​​​​​​​​​​ត្រ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច​​​​​​​​​ផ្ទះលេខ២៣ ផ្លូ​​​​​​​​​​វលេខ១១៣ កែ​​​​​​​​​​​ងផ្លូវ៤​​​​​​​​​​​០៤ ស្ថិ​​​​​​​​​​​​​តក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។ លុះក្រោយពីស្រា​​​​​​​​​​វជ្រាវអស់រយៈពេល៦​​​​​​​​​​​​ថ្ងៃ ទីបំផុត ស​​​​​​​​​​មត្ថកិច្ចក៏​​​​​​​​​​​​​​​ឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបាន កាលពីថ្ងៃទី០៦ ខែ​​​​​​​​​កញ្ញា ឆ្នាំ២០១៨ នាំយ​​​​​​​​កមក​​​​ធ្វើការសាកសួរ។

ជនសង្ស័យដែលវ៉ៃប្លន់ភ្ញៀវ​យកលុយ១ម៉ឺន​​​​ដុល្លារ និងត្រូវ​​​​​​​​​​​បានសមត្ថ​​​​​​​​​កិច្ចចាប់ឃាត់​​​​​​​​​​ខ្លួននេះ មានឈ្មោះប៊ុ​​​​​​​​​​​​​​​​​​ន ម៉ៅ មុខរបរអ្នកបើកបរ រថយន្តតាក់ស៊ី ​​​​​​​​​ឱ្យក្រុមហ៊ុន Pass ​​​​​​​​​​​​App។ ចំណែ​​​​​​​​​កជនរង​គ្រោះ ​​​មានឈ្មោះ​​​​​​​​​​សាកូ​​​​​​​​​​ស៊ី កាដូ​​​​​​​​​​​​​​​​​យ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជន​​​​​​​​​ជាតិជប៉ុន ស្នាក់នៅ​​​​​​​​​ផ្ទះលេខ២៣ ​​​​​​​​​​​ផ្លូវលេខ១១​​​​​​​​៣ កែង៤០៤ ស​​​​​​​​​ង្កាត់បឹង​​​​​​​​​​​កេងក​​​​​​​​​​​​​​​​​​​​​​ងទី២ ខណ្ឌចំកា​​​​​​​​​​​​​រមន។​​​​​​​​​​

លោកវរសេនីយ៍​​​​​​​​​ឯក ជីវ វិបុល នាយ​​​​​​​​​​ការិយាល័យព្រហ្មទណ្ឌ​​​​​​​​​កម្រិតធ្ងន់ បា​​​​​​​​​​​​​​​​​​​នបញ្ជាក់ប្រា​​​​​​​​​ប់ថា ការបង្ក្រាបខាងលើ​​​​​​​​​​​​​​​​​​​​នេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែ​​​​​​​​​កញ្ញា ឆ្នាំ២០១៨ ​​​​​​​​​ដោយបានឃាត់ខ្លួ​​​​​​​​​នជនសង្ស័យម្នាក់ឈ្មោះ ប៊ុន​ ម៉ៅ មក​​ធ្វើ​​​​​​​ការសាកសួរនៅនាយកដ្ឋា​ននគរបាលព្រហ្មទណ្ឌ។ ​​​​​​​​​ជាមួយនេះ កម្លាំ​​​​​​​​​ងនគរបាល ​​​​​​​​​បានដកហូត​​វ​​​​​​ត្ថុតាងរថ​​​​​​​​​​​​​​​​​​យន្តមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌ទឹ​​​​​​​​កមាស ស៊េរីឆ្នាំ២០០២ ​​​​​​​​​ពាក់ស្លាកលេខ ភ្នំ​​​​​​​​​ពេញ 1I-7​​​​​​​​​731។ ​​​​​​​​​​​​​​​​ក្រៅពីនោះសមត្ថកិច្ច ក៏បានដកហូតទូ​​​​​​​​​រស័ព្ទដៃចំនួន២​​​​​​​​គ្រឿង រួមនឹងប្រា​​​​​​​​​ក់ចំនួន៩៨​​​​​​​​​០០ដុ​​​​​​ល្លារផងដែរ។​​​​​​​​​​​​

លោកជីវ វិបុល បានបន្ត​​​​ថា កាលពីវេលា​​​​​​​​​​​​​​​​​ម៉ោង២ និង៣០នាទីរំលង​​​​​​​​​អធ្រាត្រ ឈានចូលថ្ងៃ​​​​​​​​​ទី០១ ខែក​​​​​​​​​​​​​​​ញ្ញា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានបើករថយន្ត១គ្រឿងខាងលើ ​​​​​​​​ទៅធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះ​ឈ្មោះ​​​​​​​​​​​ សាកូស៊ី កាដូយ៉ា ជនជាតិជប៉ុន នៅចំណុ​​​​​​​​ចផ្ទះលេខ២៣​​​​​​​​​ ផ្លូវលេខ១១​​​​​​​​​​៣ កែង៤០៤ ស​​​​​​​​​​ង្កាត់បឹង​​​​​​​​​​​​​​​​កេងកងទី២ ខណ្ឌចំការមន។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា ​​​​​​​​នៅមុនពេលកើតហេ​​​​​​​​​តុ កាលពីវេលា​​​​​​​​​​ម៉ោង៦ព្រ​​​​​​​​​​​​​​​លប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ខ្លួនបានជិះម៉ូ​​​​តូកង់បីជាមួយ​​​​​​​​​មិត្តភក្តិទៅស៊ីផឹក​​​​​​​​​នៅហាងមួយ​​​​​​​​​​​​​កន្លែងយីហោ “មីយ៉ាមិ” នៅផ្លូវលេខ៦៣ សង្កាត់ទន្លេ​​​​បាសាក់ ខណ្ឌចំការមន។ រហូត​​​​​​​​​ដល់ ម៉ោង២រំល​​​​​​​​​​ងអធ្រាត្រ​​​​​​​​​​ ឈានចូ​​​​​​​​​​​​​​លថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ពេលចេ​ញពីផឹកស៊ីវិញ ខ្លួនមិនបានជិះម៉ូតូកង់បី​​​​​​​​​ត្រឡប់មកវិ​​​​​​​​ញទេ តែបា​​​​​​​​​​​​​​នហៅ តាក់ស៊ី Pass App ជិះសំដៅមកផ្ទះវិញ។ មួយសន្ទុះក្រោយមក ខ្លួនឃើញ​​​​​​​​​ជនសង្ស័យបើក​​​​​​​​រថយន្តម៉ាកកា​​​​​​​​​​​​​​​មរី ដែលប្រើប្រព្រឹត្តបទល្មើស មកទទួលខ្លួន ហើយជិះសំ​​​​​​​​​ដៅទៅកន្លែ​​​​​​ង​​ស្នាក់នៅ ដែល​​​​​​​​មានទីតាំងនៅចំណុ​​​​​​​​​ចផ្ទះលេខ​​​​​​​​​​​​​​​​២៣ ផ្លូវលេខ១១៣ កែង៤០៤ ស​​​​​​​​​​ង្កាត់បឹងកេងកងទី២។

ជនរងគ្រោះ បានបន្តថា លុះពេលទៅដល់ផ្ទះ ខ្លួនក៏បានដកប្រាក់ចំនួន៥ដុល្លារឱ្យថ្លៃតាក់ស៊ី ស្រាប់តែភ្លាមៗនោះ អ្នកបើកតាក់ស៊ី ដែលជាជនសង្ស័យ ឃើញខ្លួនមានលុយច្រើន ក៏ប្រតាយប្រតប់ទាញយកកាបូបលុយពីខ្លួន ហើយក៏លូកយកប្រាក់អស់ចំនួន២ម៉ឺនដុល្លារ រួចឡើងជិះរថយន្តគេចខ្លួនបាត់។

ដោយឡែកនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើមែន ដោយបានប្លន់យកប្រាក់ចំនួន១ម៉ឺនដុល្លារពីជនរងគ្រោះ។ លុះក្រោយធ្វើសកម្មភាពរួច ខ្លួនបានបើករថយន្តគេចទៅផ្ទះ ហើយយកប្រាក់ទៅលាក់ទុក រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

ករណីខាងលើនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕

ប្រភពអត្ថបទ៖ នគរធំ

LEAVE A REPLY

Please enter your comment!
Please enter your name here