ដោយសារតែរឿងគំនុំ​​រឿង​ស្នេហា​ត្រីកោណ បាន​នាំ​គ្នា​ទៅ​លួច​ដុត​ផ្ទះ គូសត្រូវ​ស្នេហាឆេះខ្ទិចហ្មត់..

0
25
views

ព្រោះតែ​គំនុំ​​រឿង​ស្នេហា​ត្រីកោណ បុរស​២​នាក់​ដែល​ជា​បងប្អូន​បង្កើត បាន​នាំ​គ្នា​ទៅ​លួច​ដុត​ផ្ទះ គូសត្រូវ​ស្នេហា បណ្ដាល​ឱ្យ​ឆេះ​ខ្ទេច​

វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៧ កុម្ភៈ ឆ្នាំ​២០២២ នៅ​ក្នុងភូមិ​ខ្សុំ​ជើង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​ ។

តែ​ទីបំផុត ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ស្រុក​ពារាំង ស្រាវជ្រាវ​ចាប់ខ្លួន​បាន ដោយ​ប្រើ​រយៈពេល​មិន​ដល់​១​ថ្ងៃ ក្រោយ​ពេល​កើតហេតុ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​អោយ​ដឹង​ពី​លោក​អធិការ​នគរបាល​ស្រុក​ពារាំង បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​​កាល​ពី​ព្រឹក​ទី​៨ កុម្ភៈ ​ឆ្នាំ​២០២២ ​

ក្នុងនោះ​ម្នាក់​​ឈ្មោះ ថន ប៉េ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ខ្សុំ​​ត្បូង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​​ និង​​ម្នាក់ទៀត​​ឈ្មោះ ថន ច្រឹង ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ។

ដោយឡែក​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ឈ្មោះ គង់ សេរី ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្សុំ​ជើង ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ឈ្មោះ ថន ប៉េ បាន​និយាយ​ថា មូលហេតុ​ដែល​រូបគេ​និង​ប្អូនប្រុស នាំ​គ្នា​មក​លួច​ដុត​ផ្ទះ​ជន​រង​គ្រោះ

គឺ​ដោយសារ​ខឹង​និង​កូនប្រុស​ម្ចាស់ផ្ទះ​បាន​លួច​ទាក់ទង​ប្រពន្ធ​ខ្លួន ហើយ​បាន​ពង្រត់​ប្រពន្ធ​ខ្លួន ទៅ​រស់នៅ​ជាមួយ​គ្នា ចោល​ប្តី​និង​កូនប្រុស​ជាង​1​ឆ្នាំ​កន្លង​មក​ហើយ​។

ជនសង្ស័យ​បាន​បន្ត​ថា កន្លង​មក​ រូបគេ​ធ្លាប់​បាន​បោះសម្ដី​ថា ថ្ងៃ​ណាមួយ​ខ្លួន​និង​ដុត​ផ្ទះ​ជន​រង​គ្រោះ​ចោល ដើម្បី​រំសាយកំហឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​មក​ដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ រូបគេ​ក៏​នាំ​ប្អូនប្រុស​មក​លួ.ច​ដុ.ត​មែន ​បណ្តាល​ឱ្យ​ផ្ទះ​១​ខ្នង​.​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ

សង់​​អំ​ពី​ឈើ​ប្រក់​ក្បឿង​ត្រូវ​ភ្លើង​ឆេះ​ខូចខាត​អស់​ទាំងស្រុង និង​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប្រមាណ​ជា​១៣.០០០​ដុល្លារ ​​។

ក្រោយពេល​​កើតហេតុ ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​បាន រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ខាងលើ​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​8​កុម្ភៈ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

LEAVE A REPLY

Please enter your comment!
Please enter your name here