នេះហើយ អាកុលលាយភេសជ្ជះស្ទីង អូអ៊ីឈីក ច្នៃផឹកជំនួសស្រា ពេលនេះពុលស្លាប់០៧នាក់ហើយ ជាច្រើននាក់ទៀតកំពុងសង្គ្រោះ…

0
36
views

មានករណីពលករ ប្រុស-ស្រី ២៥នាក់ បាននាំគ្នាយកអាកុល លាយជាមួយទឹក ភេសជ្ជៈស្ទីង និងទឹកអូរអ៉ីឈីក យកមកផឹក

ដើម្បីជំនួសស្រា បណ្ដាលឲ្យពុល ស្លាប់ ០៧នាក់ និង កំពុងសង្រ្គោះបន្ទាន់ ១៨នាក់ នៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ។

កើតហេតុ នៅចំណុចមណ្ឌលចត្តាឡីស័កកូបធំ ស្ថិតនៅក្នុងភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

យោង​សមត្ថកិច្ច​ចម្រុះ រួមទាំង​គ្រូពេទ្យ និង​ជនរងគ្រោះ ដែល​បាន​ពុល បានឱ្យ ដឹងថាៈ ករណី​ពុល​ធ្ងន់ធ្ងរ​នេះ

ដោយសារ​ក្នុងចំណោម​ពលករ ដែល​និយម​ពិសា​ស្រា មិនសូវ​ខកខាន ទាំងនោះ បាន​ចាក់​ផ្សំ​ចូលគ្នា រវាង​អាល់កុល

លាយ​ជាមួយ​ទឹក ភេសជ្ជៈ អូ​អ៊ិ​ឈិ និង​ទឹក​ក្រួច ។ ប្រភពព័ត៌មាន បាន​បង្ហើប​ថាៈ ពលករ​ខ្លះ បាន​ផឹក​តាំងពី​ថ្ងៃបុណ្យ​ឯករាជ្យ (​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ) ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ប្រភព បាន​បន្តថាៈ នា​យប់​ថ្ងៃទី​១១ វិច្ឆិកា ២០២១ លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត បន្ទាយមានជ័យ

និង​ក្រុមការងារ ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះមក​ពិនិត្យ ស្រាវជ្រាវ​បន្ថែម ជាមួយ​សមត្ថកិច្ច ផ្សេងទៀត ករណី​ពុ ល​អា ល់កុល

លាយ​នឹង​ទឹក​ភេសជ្ជៈ អូ​អ៊ិ​ឈិ និង​ទឹកក្រូច របស់​ពលករ ដែល​បញ្ជូនមក មណ្ឌល​ច​ត្តា​ឡី​ស័ក នៅ​កូប​ធំ​នោះ ដែល​ដំបូង​មាន អ្នកស្លាប់ ចំនួន ៣ នាក់ ហើយ​បន្ទាប់មក ស្លាប់ ៤ នាក់ ជា​បន្តបន្ទាប់​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​តម​ក អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​បញ្ជូន​អ្នកពុល ដែល​ងាយ​រង​គ្រោ នៅ​សេស សល់​ទាំងនោះ យកទៅ​ស​ង្គ្រាះ នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ចំនួន ៤ នាក់

និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី ១ នាក់ និង​មន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ចំនួន ១៤ នាក់ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត បានឱ្យដឹងថា​: ព័ត៌មាន​បឋម ឃើញថា​ក្នុង​អាល់ កុល នោះ មាន​ជាតិ​អេតាណុល កម្រិត​ខ្ពស់ ។

ប៉ុន្តែ​លទ្ធផល​ផ្លូវការ ត្រូវ​រង់ចាំ​ការ នាំយក​សំណាក ទៅពិនិត្យ​នៅ​មន្ទីរពិសោធន៍​ជាតិ នៃ​ក្រសួងសុខាភិបាល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ប្រភពពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ខាងលើ បាន​បង្ហើប​ថាៈ ដោយសារតែ​សន្តិសុខ និង​គ្រូពេទ្យ បន្ត​រឹតបន្តឹង​ការនាំ​ចូល ចំណីអាហារ រួមទាំង​គ្រឿ ង​ ស្រ វឹ ង

ចូល​មណ្ឌល ទើប​ជនរងគ្រោះ បា​នរក​ចំណី​ផ្សេង ច្នៃ​ធ្វើ​គ្រឿង​ស្រវឹង ហូប​ឱ្យ​ធូរ​អារម្មណ៍ ក្នុងអំឡុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

ក្នុងចំណោម ជនរងគ្រោះ ស្លាប់ និង ពុល គឺជា​អ្នក​និយម ពិសា​ស្រា មិនសូវ​ខកខាន​។

LEAVE A REPLY

Please enter your comment!
Please enter your name here